រដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការហើយ។

ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ​ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាន នាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីនិងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃ ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

លើសពីនេះទៀត ច្បាប់នេះ បានតម្រូវ​​ឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍តាមផ្លូវទឹកនៅក្នុ​ងដែនដីប្រទេសកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវា លើកលែងតែប្រភេទនាវាដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]