រដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន

ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។

បន្ថែមពីនេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹកយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំផ្កាស្បៃរឿងចំនួន១លានដើម និងដាំដើមឈើ ជិត១ពាន់ដើមផងដែរ។

ក្រៅពីនេះ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្តនេះ ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន ៥០បង្គោលបំភ្លឺថែមទៀត ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត»​ ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍​ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]