រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង៤ តម្លៃ ៣៥៥ លានដុល្លារ នៅខេត្តក្រចេះ និងរតនគិរី

ការលើកទឹកចិត្ត ជាយុទ្ធសាស្ត្រថ្មីសម្រាប់មជ្ឈមណ្ឌលកសិ-ឧស្សាហកម្មនៅខេត្តក្រចេះ និងរតនគីរី បានកំណត់ដំណាក់កាលសម្រាប់ការងារថ្មីចំនួន ១២.៣០០ និងការផ្លាស់ប្តូរឆ្ពោះទៅរកការនាំចេញដែលមានតម្លៃខ្ពស់។

រដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន “ក.វ.ឦសាន” បានអនុវត្តគោលការណ៍លើកទឹកចិត្តពិសេសលើគម្រោងចំនួន ៤ ក្រោមទុនវិនយោគតម្លៃ $៣៥៥ លាន នៅខេត្តក្រចេះ និងខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តលើគម្រោងទាំង ៤ នៅខេត្តក្រចេះ និងរតនៈគិរី មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២.៣០០ កន្លែង។

ឯកឧត្តមបន្តថា រដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១. ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា នៅខេត្តរតនគិរី ២. ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ហិកតា នៅខេត្តក្រចេះ និង ៣. ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀងស្តារព្រៃឈើ» នៅខេត្តក្រចេះ ។

ដោយឡែក សម្រាប់គម្រោងទី ៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាពបច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន មានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល(អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក) បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។

ជារួម អង្គប្រជុំខាងលើ បានសម្រេចឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និង ការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ ពីរាជរដ្ឋាភិបាល និងបានស្វាគមន៍ចំពោះគម្រោងស្នើថ្មី ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]