រដ្ឋព្រមានដល់អាជីវកម្មអចលនវត្ថុទាំងនេះត្រូវដាក់របាយការណ៍ទាន់ពេល មិនដូច្នេះទេ…

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ក្រើនរំលឹកដល់អ្នកប្រកបអាជីវក្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវដាក់របាយការណ៍ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

អ្នកប្រកបអាជីវកម្មទាំងនេះ ត្រូវដាក់របាយការណ៍មក ន.អ.ប ដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អ.ស.ហ. លេខ១៦៨F (ជាន់ទី៧) ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

ក្នុងនោះ អ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ ត្រូវដាក់របាយការណ៍៖

  • របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០៧ នៃថ្ងៃធ្វើការនៃខែបន្ទាប់
  • របាយការណ៍ប្រចាំត្រីមាស៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។

សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ត្រូវដាក់របាយការណ៍៖

  • របាយការណ៍ប្រតិបត្តិការនៃការលក់-ទិញប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។

ចំពោះអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មទាំងនេះ មានកាតព្វកិច្ចដាក់របាយការណ៍៖

  • របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៦ នៃខែបន្ទាប់
  • -របាយការណ៍ប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនដំណាច់ខែទី០១ នៃត្រីមាសបន្ទាប់
  • របាយការណ៍ប្រចាំឆមាស៖ ត្រូវផ្ដល់ឱ្យបានមុនដំណាច់ខែទី០១ នៃឆមាសបន្ទាប់ និង
  • របាយការណ៍ប្រចាំឆ្នាំ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។

ដោយឡែក អ្នកប្រកបអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវដាក់របាយការណ៍៖

  • របាយការណ៍ប្រតិបត្តិការអាជីវកម្មប្រចាំខែ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៦ នៃខែបន្ទាប់ និង
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ+ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។

ក្នុងករណីខកខាន ឬយឺតយ៉ាងក្នុងការដាក់របាយការណ៍ អាជីវកម្មទាំងនេះ នឹងប្រឈមនូវការចាត់វិធានការតាមផ្លូវច្បាប់រួមមាន ការផាកពិន័យ ការហាមឃាត់ធ្វើប្រតិបត្តិការ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណ និង/ ឬវិធានការផ្សេង ទៀតទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គួរបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រកាសថ្មី បានកំណត់ឱ្យរាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]