រដ្ឋមន្ត្រីថ្មីជម្រុញធ្វើការដោះស្រាយការចំពោះការចុះបញ្ជីដីធ្លី

ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លីឲ្យបានលឿន និងការដោះស្រាយជម្លោះដីធ្លី។ ឯកឧត្តម ជា សុផារ៉ា ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតអភិបាលរាជធានីភ្នំពេញ បានចូលមកកាន់តំណែងជារដ្ឋមន្ត្រីជំនួសអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ឹម ឈុនលឹម កាលពីដើមខែមេសានេះ ដោយសារមានការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ។

បើតាមកាសែតភ្នំពេញប៉ុស្តិ៍ លោករដ្ឋមន្ត្រីថ្មីបានមានប្រសាសន៍ថា លោកនឹងធ្វើការលើកទឹកចិត្ត ព្រមទាំងពង្រឹងសេវាសាធារណៈសង្គម ដើម្បីធ្វើការបម្រើសាធារណជនឲ្យបានទាន់ពេលវេលា និងជំរុញដំណើរការចុះបញ្ជីដីធ្លី ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង ក៏បានជំរុញឲ្យមន្ត្រីសាធារណៈយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយជម្លោះដីធ្លីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]