រដ្ឋសម្ពោធឱ្យដំណើរការ និងបើកការដ្ឋានសង់និងស្តារប្រព័ន្ធធារាស្រ្តនៅបឹង ទន្លេសាប និង…

ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល នៃគម្រោងស្តារនិងកែលម្អឡើង​វិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប និងបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលស្ថិត ក្រោមជំនួយអភិវឌ្ឍន៍របស់ ប្រទេសជប៉ុន។ នេះបើតាមពិធីសម្ពោធ កាលពី០៧​ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ថោជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្តារ និងការជួសជុលឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការបង្កើតនិងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករក្នុងតំបន់ បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និងប្រាក់ចំណូលរបស់ប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិច ទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ប្រព័ន្ធស្រោចស្រពនេះ អាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបចំនួន ១៣.៣៩៣ ហិកតា អ្នកទទួលផលពីគម្រោងមានចំនួន ២៦.៣១៨ គ្រួសារ ស្មើនឹង ៥៧.៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី ១,៥០ តោន ទៅ ៣,៦០ តោន/ហិកតា។

ដោយឡែក គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនេះ នឹង ផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣.៨៣១ ហិកតា អ្នកទទួលផល ចំនួន ៧.៩២៥ គ្រួសារ ស្មើនឹង ៤៤.១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា។

គម្រោងនេះ ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ  ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២ នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]