រដ្ឋសម្រួលប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ ដើម្បីពន្លឿនការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ ឡើងវិញ ដើម្បី​ងា​យ​​​​​​ស្រួ​លក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។ ​នេះជាការលើ​កឡើង​រប​ស់​​​ឯ​ក​​ឧត្ដ​ម  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០​២២​។​

ឯកឧត្ដមឃួង ស្រេង បានលើកឡើងថា «នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែ​សម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះ​មកប្រជុំ​ពិភា​ក្សា​ និងលើកទិសដៅអនុវត្តបន្ត  ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និង​ធ្វើកិច្ចការ​ងារ​នេះ​ឡើងវិញ»។

ទន្ទឹមនឹងនេះផងដែរ  ឯកឧត្ដមអភិបាល បានណែនាំបន្ថែមទៀតថា រដ្ឋបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់​ឱ្យគេធ្វើអ្វីមួយ ពោលគឺការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។

ឯកឧត្ដមអភិបាល បានបន្តថា ខណ្ឌមួយចំនួនគឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌចក្ខុវិស័យឆ្នាំ២០៣៥ រួច​ហើយ នៅសល់តែខណ្ឌដែលទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សា​ពីប្លង់មេឱ្យ​បាន​ច្បាស់លាស់។

ឯកឧត្ដមបន្ថែមទៀតថា មន្ទីរជំនាញ រួមទាំងអភិបាល​ខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់​លើ​ប្លង់​គោ​លរបស់ខ្លួន ​ជៀសវាងឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥ របស់រាជធានីនេះ ពីព្រោះថា ៨​ឆ្នាំ​ទៅ​១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដី​ជាប្រព័ន្ធជូន​ប្រជា​ពល​រដ្ឋ​​ឱ្យ​បាន​​លឿន។

គួរបញ្ជាក់ថា តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥នេះ រដ្ឋាភិបាលសម្រេច​យកគម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ តាំងពីឆ្នាំ ២០១៥ ដែលចេញផែនការមេ មកទល់បច្ចុប្បន្ន មានគម្រោងខ្លះបានចាប់ផ្ដើមហើយ និងគម្រោងខ្លះទៀតនៅមិនទាន់អនុវត្តននៅឡើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក់ល្បីមួយនៅកម្ពុជា​ នឹងបើកដំណើរការក្នុងឆ្នាំ២០២៦នេះ

រោងចក្រដែលទើបសាងសង់រួចថ្មីនេះបានចាប់ផ្តើមប្រតិបត្តិការប […]

ក្រុមហ៊ុនកូរ៉េមានបំណងបោះទុនវិនិយោគលើរោងចក្រផលិតគ្រឿងសង្ហារិម និងកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុនកូរ៉េធំៗមួយចំនួនរបស់កូរ៉េ បានបង្ហាញពីបំណងមកបោះ […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]