រដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង
រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់ប្រើប្រាស់ដោយចីរភាព ដើម្បីគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព។
ក្នុងនោះដែរ តំបន់ស្នូលមានទំហំផ្ទៃដីប្រមាណ៨៦ ហិកតា ស្ថិតនៅស្រុកបាភ្នំ និងស្រុកស្វាយអន្ទរ។ ចំណែកឯ តំបន់ប្រើប្រាស់ដោយចីរភាព មានទំហំផ្ទៃដីប្រមាណ៣៤៧១ ហិកតា ស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ។
គួរបញ្ជាក់ថា ការសម្រេចបង្កើតតំបន់ប្រើប្រាស់យ៉ាងនេះ គឺដើម្បីថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេឡូស៊ី ជីវចម្រុះ បរិស្ថាន និងវប្បធម៌នៅក្នុងខេត្ត។
លើសពីនេះ កាលពីខែមុន រាជរដ្ឋាភិបាលក៏បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ ក្នុងខេត្តកំពត ដែលមានផ្ទៃដីសរុបប្រមាណជាង ១០៨ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ។ (អានបន្ថែម)

