រដ្ឋសម្រេចរើផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញចោល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។

ឯកឧត្តម លី បូរិន អនុរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែធ្នូ នេះថា សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ មិនសូវទទួលបានការគាំទ្រពីអ្នកដំណើរទេ ទើបក្រុមហ៊ុន Royal Railway ឯកភាពជាមួយក្រសួងរើចោលកំណាត់ផ្លូវរថភ្លើងនេះ។

ឯកឧត្តម ថ្លែងថា៖ “ដោយសារអាកាសយានដ្ឋានគេដូរទៅកន្លែងថ្មី ហើយដោយសារតាំងពីកូវីដមក យើងអត់ដែលរត់ទេ ទុកទៅវាមានគ្រោះថ្នាក់ដល់ប្រជាជន មានគ្រោះថ្នាក់ជាបន្តបន្ទាប់ អីចឹង ជាគោលការណ៍យើងត្រូវរើចោល”។

គួរបញ្ជាក់ផងដែរថា ខ្សែរថភ្លើងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ លើសពីនេះ ក្រុមហ៊ុន Royal Railway ក៏បាននាំចូលទូរថភ្លើង ទំនើប ល្បឿនលឿនជាងមុន ដើម្បីដាក់បម្រើសេវាដឹកអ្នកដំណើរតាមរថភ្លើងនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]