រដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។

សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច ក៏គួរបញ្ចុះតម្លៃជួលផងដែរ។

ការដាក់ចេញនៅវិធានការនេះ គឺដៅសម្រួលបន្ទុកដល់អ្នករងគ្រោះពីវិបត្តិកូវី ក៏ដូចជាសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ-១៩។

ក្នុងសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសារជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ឱ្យចូលរួមអនុវត្តតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២២ ខែ មីនា ក្នុងការបន្ធូរបន្ថយការបង់រំលស់ និងលើកលែងការប្រាក់ដល់អ្នកទិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]