រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។

ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក្តីបារម្ភថា «មិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ចំណុចនេះនឹងពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ដែលកម្ពុជាខ្ចី អាចនឹងមានអត្រាការប្រាក់ខ្ពស់ជាងមុន»។

សម្តេចបន្តថា៖« កាលណាយើងចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេលែងឱ្យយើងខ្ចីលុយតាមគោលការណ៍សម្បទានហើយ តែគេនឹងឱ្យយើងខ្ចីតាមអត្រាការប្រាក់តាមគោលការណ៍ពាណិជ្ជកម្ម ចឹងគោលការណ៍ពាណិជ្ជកម្មនេះ គឺមានការប្រាក់ខ្ពស់ជាងមុន ពេលនោះកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីអង្គការអភិវឌ្ឍន៍នានា»

សម្តេចលើកឡើងពីក្តីបារម្ភមួយនេះ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការអភិវឌ្ឍផ្លូវដែរចាស់ៗ គឺត្រូវការទុនវិនិយោគធំ បើកកម្ចីតាមអត្រាការប្រាក់គោលការណ៍ពាណិជ្ជកម្ប វានឹងប៉ះពាល់ដល់ការអភិវឌ្ឍ ដូច្នេះហើយយើងនៅតែរំពឹងលើអត្រាការប្រាក់សម្បទានដដែលទើបចំណេញដល់ការអភិវឌ្ឍ។

គួរបញ្ជាក់ថា បើតាមក្រសួង​សាធារណការ ​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្លូវដែក​ចំនួន ៣​ខ្សែ រួមមាន៖១.ផ្លូវ​ដែក​ទិស​នីរតី (ភ្នំពេញ-ព្រះសីហនុ) មាន​ប្រវែង​សរុប​ ២៦៦ ​គីឡូម៉ែត្រ ២. ផ្លូវដែក ស្ថានីយ​ភ្នំពេញ-ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រវែង​សរុប ១០​គីឡូម៉ែត្រ និង៣. ផ្លូវដែក​ទិស​ពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]