រដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់ ឬព្រលានពោធិ៍ចិនតុង) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដដែល ខណៈបច្ចុប្បន្នរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣លានដុល្លារ ក្នុងមួយឆ្នាំ លើការថែទាំក្នុងគោលដៅសំខាន់ៗចំនួន២។

នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ សម្តេចបន្តថា ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗពីរ៖ ទី១_រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនរួចរាល់ហើយ។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ បានបិទប្រតិបត្តិការទាំងស្រុងកាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់ដោយត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។

យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា ការថែរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងទុកជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្ន […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

កម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មា […]

ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើក […]

កម្ពុជា-អាមេរិក  រៀបចំវេទិការួមគ្នា ដើម្បីទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិក […]