រដ្ឋាភិបាលកំពុងសិក្សារៀបចំតំបន់ជិតកោះត្រល់ឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស

ក្រសួងទេសចរណ៍បាននិងកំពុងសិក្សារៀបចំអភិវឌ្ឍកោះសេះនៃខេត្តកំពត ដែលស្ថិតជិតកោះត្រល់ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ពិសេស ដែលនឹងគ្របដណ្តប់វិសាលភាពជាង ៥០០ហិកតា បន្ទាប់ពីរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលើការបង្កើតតំបន់ទេសចរណ៍ពិសុទ្ធិ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួង។

លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ២៧ ខែ សីហាថា កោះសេះក្នុងខេត្តកំពត គឺមានសក្កានុពលច្រើនដូចជាឆ្នេរខ្សាច់ស្អាត ធម្មជាតិបរិសុទ្ធច្រើន ដែលអំណោយផលសម្រាប់ការអភិវឌ្ឍន៍ជាគោលដៅទេសចរណ៍ថ្មី។

លោក ជុក ជំនោរ បានបញ្ជាក់ថា៖«ក្រុមការងារកន្លងមក បានសិក្សាជំហានដំបូងរួចហើយ បន្ទាប់មកទៀត អាចនឹងមានកិច្ចប្រជុំជាមួយនឹងខាងក្រសួង ស្ថាបន័ពាក់ពន្ធ័ ជាពិសេស រដ្ឋបាលថ្នាក់ខេត្ត ដើម្បីយើងសិក្សាលើកឡើងពីលទ្ធភាព ក៏ដូចជាគម្រោងដែលអាចសាងសង់បាននៅទីនោះ»។

តាមការសិក្សាកន្លងមក ការអភិវឌ្ឍន៍នេះ អាចមានទំហំប្រហែលជា ៥០០ ហិកតា ក៏ប៉ុន្តែ ទំហំជាក់ស្តែងអាចមានការប្រែប្រួល នៅពេលការសិក្សាត្រូវបានបញ្ចប់ និងចេញជារូបរាងក្នុងរង្វង់ឆ្នាំ២០១៩នេះ។

ការរៀបចំគោលដៅទេសចរណ៍ថ្មីនេះទៀតសោទ ក៏នឹងជំរុញការវិនិយោគទៅលើផលិតផលផ្សេងៗដើម្បីទាក់ទាញទេសចរណ៍គ្រប់ប្រភេទ ដែលក្នុងនោះ ការអភិវឌ្ឍន៍ទាំងអស់នឹងត្រូវឆ្លើយតប និងគោរពទៅតាមគោលការណ៍និរន្តភាព និងបរិស្ថាន ពោលគឺ ការអភិវឌ្ឍន៍នូវផលិតផលទេសចរណ៍បែបធម្មជាតិ បែបកែច្នៃជាដើម។

លោក ជុក ជំនោរ ថ្លែងថា៖ «ដោយសារយើងបានសិក្សាហើយ យើងអាចមានផលិតផលច្រើនដូចជា រីសតបែបប្រណីត ប៉ុន្តែ ក៏បើកទូលាយសម្រាប់មហាជនដែលជាភ្ញៀវទេសចរណ៍ធម្មតាអាចទៅលេងកំសាន្តបានដែរ»។

ការអភិវឌ្ឍន៍នេះ នឹងមានការបែងចែកជាតំបន់ផ្សេងៗគ្នា ដែលផ្នែកខ្លះគឺសម្រាប់ទេសចរណ៍ប្រណីត ផ្នែកខ្លះសម្រាប់ទេសចរណ៍បែបមហាជន ដូចជា ការងូតទឹកលេង ឬក៏កំសាន្តនូវសកម្មភាពផ្សេងៗ។

លោក ជុក ជំនោរ បានបន្ថែមទៀតថា និន្នាការភ្ញៀវទេសចរទៅកំសាន្តនៅខេត្តកំពតគឺមានការកើនឡើងច្រើន ជាពិសេស ការរុញការអភិវឌ្ឍន៍ទៅតំបន់ផ្សេងទៀតដែរ នៅលើកោះ មិនត្រឹមតែជួយជំរុញទេសចរណ៍ក្នុងខេត្តកំពតនោះទេ តែក៏ជំរុញទេសចរណ៍បន្ថែមទៀតទៅតំបន់ជុំវិញ បង្កើតការប្រកួតប្រជែកជាមួយប្រទេសក្នុងតំបន់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]