រដ្ឋាភិបាលទិញស្ពានកោះកុងមកគ្រប់គ្រងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញយក​​ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅកាន់ព្រំដែនប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។

សម្តេច ហ៊ុន សែន បញ្ជាក់​នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ០១ វិច្ឆិកា នេះថា ​រដ្ឋាភិបាល​នឹង​ទិញ​ស្ពាន​នោះ​យក​មក​គ្រប់គ្រង​វិញ។ សម្តេច​បាន​ណែនាំ​សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីដោះស្រាយនៅពេលក្រោយ។

ចំណាត់ការនេះប្រកាសធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចទិញយកស្ពានឆ្លងកាត់ព្រែកព្នៅ ឬស្ពានលី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយធ្វើដំណើរមិនចាំបាច់បង់ប្រាក់ចាប់ពីថ្ងៃទី១៥ ខែតុលា​ កន្លងមកនេះ។

គួររំឭកថា ស្ពានកោះកុងត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០២ មានបណ្តោយប្រវែង ១,៩០០ម៉ែត្រ ក្រោមកិច្ចសន្យារូបភាពវិនិយោគ សាងសង់-អាជីវកម្ម-ផ្ទេរ (Build Operate and Transfer-BOT)​ ដោយក្រុមហ៊ុន លី យ៉ុង ផាត់ គ្រុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]