រដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។

សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។

សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំងកន្លែងសម្រាប់វិស័យកសិកម្មផងដែរ ខ្ញុំក៏សូមលើកទឹកចិត្តធ្វើបន្តទៀត»។

«កន្លែងនេះ ខ្ញុំជឿថាថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានអ្នកទេសចរតាមច្រកហ្នឹង ហើយចេញពីហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើដើម្បីតភ្ជាប់គ្នា នៃរបៀងនាវាទេសចរណ៍ ដែលអាចឱ្យនាវាទេសចរណ៍ចូលមកចត។ ខ្លះចូលលេងក្នុងហ្នឹង ម៉ាយប់ពីរយប់ ព្រោះគេមានសណ្ឋាគារស្នាក់នៅកន្លែងនោះផងដែរ» សម្ដេចបានបន្ត។

លើសពីនេះ សម្ដេចក៏ស្នើដល់ក្រសួងសាធារណការ និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យជួយសម្រួលដល់ការតភ្ជាប់នេះផងដែរ។

គួរបញ្ជាក់ផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Prince Real Estate Group បានសិក្សាគម្រោងកំពង់ផែទេសចរណ៍នេះមួយរយៈមកហើយ ដោយអាចនឹងសាងសង់ចន្លោះចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]