រដ្ឋាភិបាលប្រកាសពីសេវាតាក់ស៊ីផ្លូវទឹក

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជម្រើសផ្លូវដឹកជញ្ជូន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ហើយធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់រវាងតំបន់ជាយក្រុង រដ្ឋាភិបាលបានប្រកាស ពីផែនការបើកដំណើរការសេវាតាក់ស៊ីផ្លូវទឹក។

នៅក្នុងកិច្ចប្រជុំអាជីវកម្ម IBC នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាទេសរដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ក្រុមមេដឹកនាំអាជីវកម្មសំខាន់ៗថា រដ្ឋាភិបាលត្រូវការប្រើប្រាស់ធនធានធម្មជាតិសំខាន់ៗរបស់ខ្លួន ជាផ្នែកមួយនៃគោលនយោបាយសមាហរណកម្មប្រព័ន្ធដឹកជញ្ជូន។

សេវាកម្មតាក់ស៊ីផ្លូវទឹកដែលមានទំហំទឹកប្រាក់ ២២ លានដុល្លារ នេះ នឹងចាប់ផ្តើមប្រតិបត្ដិការនៅក្នុងឆ្នាំ ២០១៨ នៅលើផ្លូវចម្ងាយ ២៥ គីឡូម៉ែត្រ នៃដងទន្លេសាប និងទន្លេបាសាក់ ហើយវានឹងត្រូវគ្រប់គ្រងដោយសាលារាជធានីភ្នំពេញ។ សេវាកកម្មនេះមានទូកចំនួន ២០ ដែលទូកមួយមានសមត្ថភាពផ្ទុកមនុស្សបាន ៩០នាក់ ហើយមានស្ថានីយចំណតចំនួនប្រាំបួននៅតាមបណ្តោយផ្លូវទឹកដែលបានគ្រោងទុកនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]