រដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងបន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឲ្យក្រុមហ៊ុន​ Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង បន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។

សេក្តីជូនដំណឹងខាងលើបានឲ្យដឹងថា ការសម្រេចឲ្យក្រុមហ៊ុន Royal Railway បន្តប្រតិបត្តិការផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុវិញគឺដោយសារ«ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក» ។

ក៏ប៉ុន្តែ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ដែលក្នុងនោះ ក្រុមហ៊ុន Royal Railway ក៏អាចនឹងចូលរួមដាក់ពាក្យផងដែរ។

គួររម្លឹកថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Royal Railway ដោយហេតុថា ក្រុមហ៊ុនមិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានាដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលរួមមានដូចជាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ពាណិជ្ជករ និងអ្នកដំណើរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]