រដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ

ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។

ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីនោះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ការកសាងស្តូបសម្រាប់មនុស្សជំនាន់ក្រោយឱ្យដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត។

«ការកែប្រែតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពល នៃវិស័យសេដ្ឋកិច្ចសង្គមតាមរយៈអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ» សម្ដេចបានបន្ដ។

ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង កសាងស្តូបវិមានឈ្នះ-ឈ្នះ នៅកោះកុង ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗជាបន្តបន្ទាប់។

- Video Advertisement -