រដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។

រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយ​សារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។

ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា«ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនាពេលកន្លងមករបស់អង្កការ សកម្មជនបរិស្ថាន និងសាធារណៈជនានានោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។  (អានបន្ថែម)

ម្យ៉ាងទៀត នៅតំបន់នេះក៏មិនមានសត្វព្រៃកម្រ ឬជិតផុតពូជ ដូចការលើកឡើងនោះទេ ចំណែកឯសត្វព្រៃនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅវិញ គឺមានសុវត្ថិភាព១០០ភាគរយ មិនមានអ្វីប៉ះពាល់ដល់សត្វទាល់តែសោះ។

គួររម្លឹកដែរថា សត្វព្រៃដែលកំពុងរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ គឺទទួលបានការពារដោយរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា មិនមានសត្វព្រៃណាអាចចេញមកខាងក្រៅបានទេ ជាពិសេសមានការការពារមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើបានយ៉ាងល្អ មិនដូចជាការលើកឡើងរបស់សាធារណៈជនមួយចំនួននោះទេ ។

ការចេញសេចក្តីប្រកាសភ្លាមៗរបស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។

យ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើ ក៏អំពាវនាវឲ្យឈប់មានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃនៅសួនភ្នំតាម៉ៅផងដែរ៕

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]