រយៈពេល២០ឆ្នាំ អាជ្ញាធរខេត្តព្រៃវែង ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានជិត ៦៧ម៉ឺនប័ណ្ណ

រយៈពេល២០ឆ្នាំចុងក្រោយនេះ ខេត្តព្រៃវែងបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ដៃប្រជាពលរដ្ឋបានចំនួនសរុប ៦៦៩.៣៦៨ប័ណ្ណ ដោយបានអនុវត្តបញ្ចប់ជាស្ថាពរកិច្ចការចុះបញ្ជីក្នុងស្រុកចំនួន ០៣រួមមាន ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ។

នេះបើយោងតាមទិន្នន័យពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលបង្ហាញនៅក្នុងវគ្គបំប៉នស្ដីពី «ការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែង» កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានមានបញ្ជាក់ថា សម្រាប់លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ឆ្នាំនេះ មន្ទីរបានប្រកាសតំបន់បានចំនួន ៨៧៤ភូមិ ស្មើនឹង ១០០ឃុំសង្កាត់ ១៣ស្រុក-ក្រុង។

លោកបន្ត ក្នុងនោះមន្ទីរបានប្រមូលទិន្នន័យបានចំនួន ៨៥៦.៦៨០ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៨៥៦.៦៨០ក្បាលដី គូរក្បាលដីបានចំនួន ៨៤៦.០៥៥ក្បាលដី បិទផ្សាយបានចំនួន ៧១៥.៣៥៣ក្បាលដី ចុះហត្ថលេខារួចបានចំនួន ៦៧៤.៦០៤ប័ណ្ណ ចែកប័ណ្ណដល់ដៃបានចំនួន ៦៦៩.៣៦៨ប័ណ្ណ។ កិច្ចការទាំងនេះបានអនុវត្តចប់ជាស្ថាពរចំនួន ០៣ស្រុក ក្នុងស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ ស្មើ ៣១ឃុំ និងមាន ៣៧៩ភូមិ។

លោកបន្ថែមទៀតថា សម្រាប់ឃុំកំពុងអនុវត្តមានចំនួន ១៨ឃុំ ស្មើនឹង ៧៩ភូមិ ។ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ឃុំ ស្មើនឹង ២០៣ភូមិ ។  កិច្ចការបានវាស់វែងចប់នៅក្នុងស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច។ ចំណែកកិច្ចការនៅសល់ ស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកមេសាង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]