រយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម  ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្នាំនេះ មានអ្នកវិនិយោគឯកជន បានមកវិនិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ចំនួន ១៩៥,៧៥លានដុល្លារ( ទំហំទឹកប្រាក់នេះ គឺមិនរាប់បញ្ចូលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនោះឡើយ)។

ឯកឧត្តមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន៖ វិស័យសំណង់និងអចលនទ្រព្យ មានដូចជា (ដី ផ្សារ ផ្ទះលំហែរ…)៖ មានក្រុមហ៊ុនវិនិយោគចំនួន ១៧ក្រុមហ៊ុន លើផ្ទៃដីទំហំ ១៤០ហិកតា ក្រោមទុនវិនិយោគសរុប ១៤១លានដុលារ។

ចំពោះ រោងចក្រ សហគ្រាសវិញ ខេត្តមានរោងចក្រចំនួន ០៣មូលដ្ឋាន មានកម្មករ ៣.៥៤១នាក់ ទុនវិនិយោគ ៤,៩២លានដុល្លារ, សហគ្រាសធុនតូន និងមធ្យមចំនួន ៤២មូលដ្ឋាន មានកម្មករ ៣.៨៧៨នាក់ ទុនវិនិយោគ ៩,៩២លានដុល្លារ, សិប្បកម្មកើនឡើង ១៤៤មូលដ្ឋាន មានកម្មករ៤៣២នាក ទុនវិនិយោគ ១,៤៥លានដុល្លារ និងវិស័យទឹកស្អាតកើនឡើង១១មូលដ្ឋាន មានកម្មករ ១៣៤នាក់ ទុនវិនិយោគ ៧,៥៤លានដុល្លារ។

ដោយឡែក ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ក៏មានការសាងសង់ថ្មីៗចំនួន ៨៧ស្ថានីយ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ , និងកសិដ្ឋានចិញ្ចឹមសត្វគោ ក្របី និងបក្សី មានចំនួន ៨៨កន្លែង ក្រោមទុនវិនិយោគប្រមាណ ៦២៥,០០០ដុល្លា។

ក្រៅពីនោះ ខេត្តក៏មានការវិនិយោគលើវិស័យសុខាភិបាលផងដែរ ដែលមានទុនវិនិយោគសរុប ២៣,២៩លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]