រយៈពេល៥ អាជ្ញាធរខេត្តពោធិ៍សាត់ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានជាង ១០ម៉ឺនក្បាលដី

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះបញ្ជីដីជាប្រព័ន្ធ និងបញ្ចូលក្នុងទិន្នន័យបានចំនួន ១០៧.៨២៨ ក្បាលដី។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

បន្ថែមពីនេះ ក្បាលដីកំពុងបិទផ្សាយជាសាធារណៈមានចំនួន ៨២.១៦៨ ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣១០ប័ណ្ណ។

តែបើគិតមកទល់ពេលបច្ចុប្បន្ន នៅទូទាំងខេត្តពោធិ៍សាត់ អាជ្ញាធរបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ២០៦.៦២០ប័ណ្ណ។

ក្នុងនោះផងដែរ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងបំពេញបន្ថែមមានចំនួន ៨៤៨ប័ណ្ណ ហើយដីរដ្ឋដែលបានចុះបញ្ជី មានចំនួន​ ១៤៤ក្បាលដី។

ក្រៅពីនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់រៀបចំកែសម្រួលផ្ទៃដីតំបន់១ តំបន់២ និងតំបន់៣ ជុំវិញបឹងទន្លេសាប និងសម្រួលព្រំតំបន់ការពារធនធានធម្មជាតិ ដើម្បីផ្តល់សិទ្ធិដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]