រៀបចំប្លង់ ត្រៀមផែនការដេញថ្លៃ គ្រប់គ្រង់សំណង់ បានយ៉ាងងាយក្នុងកម្មវិធីតែមួយ
គំរូ 4D ឬ 4D building information modeling (BIM) របស់ក្នុងក្រុមហ៊ុន Bentley កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើនជុំវិញពិភពលោក មិនត្រឹមតែឱ្យឈ្នះការដេញថ្លៃគម្រោងនានានោះទេ តែក៏ជាកម្មវិធីបែបគ្រប់ជ្រុងជ្រោយដែលជួយម្ចាស់គម្រោងចាប់ពីដំណាក់កាលរចនាប្លង់ ត្រៀមផែនការនិងឯកសារនានសម្រាប់ការដេញថ្លៃយកគម្រោង និងពិសេសគ្រប់គ្រងវឌ្ឍនភាពនៃការដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។
ជាទូទៅ ក្រុមហ៊ុនសំណង់ត្រូវដេញថ្លៃយកគម្រោងសំណង់ដោយបង្ហាញពីតម្លៃ ពេលវេលា និងវិធីសាស្រ្តការងាររបស់ពួកគេ។ ដើម្បីឈ្នះការដេញថ្លៃទាំងនេះ ក្រុមហ៊ុនត្រូវតែមានលក្ខណៈពិសេសជាងគូប្រជែងរបស់ខ្លួន។ នេះគឺជាចំណុចដែលកម្មវិធី 4D building information modeling (BIM) ឬត្រូវបានគេស្គាល់ថា SYNCHRO 4D របស់ក្រុមហ៊ុន Bentley នឹងជួយអ្នក។
ហេតុអ្វីបានជាកម្មវិធី SYNCHRO 4D អាចជួយអ្នកឱ្យឈ្នះការដេញថ្លៃបាន?
SYNCHRO 4D គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយ ដែលជួយបង្កើតទិន្នន័យយ៉ាងច្បាស់ និងងាយស្រួលយល់ ដើម្បីយកទៅធ្វើជាឯកសារ ឬបទបង្ហាញពេលដេញថ្លៃយកគម្រោង។
ក្នុងកម្មវិធីតែមួយនេះអាចបង្ហាញពីនៃដំណើរការសាងសង់ទាំងមូលពីដើមដល់ចប់ បែបលម្អិតនិងត្រឹមត្រូវ ដោយមិនប្រើកំលាំងមនុស្សស្រាវជ្រាវ និងត្រៀមឯកសារស្មុគស្មាញច្រើនអ្នកឡើង។ ពិសេសជាងនេះ កម្មវិធីនឹងជួយពន្យល់ពីផែនការនោះជាលំដាប់លំដោយបែបងាយយល់ ដែលជួយឱ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្ត។
កម្មវិធីក៏នឹងផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
ការទំនាក់ទំនងកាន់តែច្បាស់ពីគ្រប់ៗផ្នែក៖ ផែនការគម្រោងគឺត្រូវបានរចនាឡើងដោយកម្មវិធីនេះ។ ផែនការនេះគឺងាយស្រួលយល់ ដែលអាចប្រើបានសម្រាប់ទាំងក្រុមការងារផ្ទៃក្នុង និងអតិថិជន។ ដូច្នេះ គ្រប់ផ្នែកអាចតាមដានផែនការបានក្នុងកន្លែងតែមួយបានដោយងាយ។
ការគ្រប់គ្រងហានិភ័យ ៖ តាមរយៈការធ្វើបង្កើតគំរូដូចពិតនៃគម្រោង អ្នកអាចកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែលអាចនឹងកើតមាន បានដោយមានប្រសិទ្ធភាព ដូចជាបញ្ហាទាក់ទងកាលវិភាគបញ្ចប់ការងារនៃផ្នែកនីមួយៗ បញ្ហាការដឹកជញ្ជូន និងសូម្បីតែបញ្ហាការផ្គត់ផ្គង់សម្ភារសំណង់។
ប្រសិទ្ធភាពកាន់តែខ្ពស់៖ គំរូ 4D អនុញ្ញាតឱ្យម្ចាស់គម្រោងស្វែងរកវិធីកែលម្អគម្រោងបានតាមលំដាប់លំដោយ និងងាយជាងការទៅស្វែងរកនៅក្នុងឯកសារជាក្រដាសតាមផ្នែកនីមួយៗ។
តើ 4D ជួយយ៉ាងដូចម្តេចបន្ទាប់ពីអ្នកឈ្នះការដេញថ្លៃ?
អត្ថប្រយោជន៍នៃគំរូ 4D មិនបានបញ្ចប់នៅពេលអ្នកឈ្នះការដេញថ្លៃគម្រោងនោះទេ។ ផែនការដែលអ្នកបានប្រើដើម្បីឈ្នះការដេញថ្លៃ អាចត្រូវបានប្រើដើម្បីគ្រប់គ្រងគម្រោងសំណង់ពីដើមដល់ចប់ផងដែរ។
គំរូ 4D ដើរតួជាមជ្ឈមណ្ឌលទិន្នន័យតែមួយ ហើយគ្រប់ជ្រុងជ្រោយសម្រាប់គម្រោងរបស់អ្នក។ វារក្សាទុកព័ត៌មានទាំងអស់ រួមទាំងទិន្នន័យរចនា បញ្ជីចំណាយ កាលវិភាគ និងវឌ្ឍនភាពជាក់ស្តែងជាដើម នៅក្នុងកន្លែងតែមួយ។
នេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមការងារក្នុងការទទួលបានព័ត៌មាន តាមដានវឌ្ឍនភាព និងធ្វើការកែសម្រួលតាមតម្រូវការ។
- Video Advertisement -