រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់តម្លៃ ៦លានដុល្លារនៅបាត់ដំបង ត្រៀមដាក់លក់ឆាប់ៗនេះ

រោងចក្រចម្រាញ់ប្រេងឆៅចេញពីកន្ទក់ងអង្ករផ្កាម្លិះកម្ពុជា ជាមួយនឹងទុនវិនិយោគ ៦លានដុល្លារ ស្ថិតក្នុងខេត្តបាត់ដំបង គ្រោងនឹងដាក់លក់ក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះ ខណៈរោងចក្របាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជាង ១ខែ មកហើយ។ នេះបើតាមសាព័ត៌មាន rfi នៅពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

រោងចក្រនេះ ជាប្រភេទសហគ្រាសធុនមធ្យម អាចចម្រាញ់ប្រេងឆាបានប្រមាណជាង ១០តោន ដោយប្រើប្រាស់កន្ទក់ឆៅប្រមាណពី ៥០ ទៅ ១០០តោន។

លោក ឆែម ចាន់ដារ៉ា ប្រធានសហគ្រាសធុនមធ្យម នៃក្រុមហ៊ុន ខេមបូឌា រ៉ៃ ប្រេងអូលីវ ខមផេនី លីមីតធីត បានឱ្យដឹងថា ប្រេងកន្ទក់នេះ អាចកំចាត់ខ្លាញ់អាក្រក់ ១២% ក្នុងរាង្គកាយរបស់មនុស្ស ដូចជាខ្លាញ់ក្នុងសរសៃឈាម និងខ្លាញ់រុំថ្លើមជាដើម។

លោកបន្ថែមថា ដំណើរការនៃការចម្រាញ់មាន ៤ដំណាក់កាល ដោយក្នុងនោះ៖

  • ដំណាក់កាលទី១៖ ធ្វើការសម្អាតកន្ទក់ឆៅ ​និងចម្អិនកន្ទក់
  • ដំណាក់កាលទី២៖ ធ្វើការបម្លែងប្រេងចេញពីកន្ទក់ដែលបានសម្អាតរូចរាល់
  • ដំណាក់កាលទី៣៖ ធ្វើការចម្រុះ បន្សុទ្ធ និងដកចេញនូវក្រមួនក្នុងប្រេងកន្ទក់
  • ដំណាក់កាលទី៤៖ ធ្វើការវេចខ្ចប់ដាក់លក់ក្នុងទីផ្សារ

លោកបន្តទៀតថា ក្នុងដំណាក់កាលទាំងនេះ ក៏មានការប្រើប្រាស់សារធាតុគីមីខ្លះៗដើម្បីបម្លែងប្រេងចេញពីកន្ទក់ឆៅនេះឱ្យអស់ផងដែរ នេះមិនមែនជារឿងចម្លែកអីនោះទេ ព្រោះសូម្បីតែនៅឥណ្ឌា និងជប៉ុនក៏ប្រើប្រាស់សារធាតុគីមី ដើម្បីចម្រាញ់ដូចគ្នាដែរ។

លោកបានបញ្ជាក់ថា ការប្រើប្រាស់សារធាតុគីមីនេះ គឺអនុលោមតាមអង្គការសុខភាពពិភពលោក ដោយមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់នោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]