រោងចក្រដំឡើងរគ្រឿងអេឡិចត្រូនិកដ៏ធំតម្លៃ៣២លានដុល្លារ នៅតាកែវ បើកដំណើរការហើយ

រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​អេឡិចត្រូនិក ដែលមាន​ទុនវិនិយោគ ៣២​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd នៅក្នុងខេត្តតាកែវ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការនៅពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​លើកឡើងនៅក្នុងឱកាសនោះថា បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាព ក្នុងការផលិត និងដំឡើងនូវផលិតផលជាច្រើន នៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។

ម្រោងវិនិយោគរបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ និងអាចបង្កើតការងារបាន ១ ៨២៨ កន្លែង។ ក្រុមហ៊ុននេះផលិតអំពូលអគ្គិសនី សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]