រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងស្ទឹងត្រែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

​រោងចក្រប្រព្រឹត្តទឹកស្អាតនៅក្រុងស្ទឹងត្រែង ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានសមត្ថភាព ១២០០០ម៉ែត្រគូបក្នុង ១ថ្ងៃ លើសមត្ថភាពផលិត ដែលតម្រូវការក្នុងក្រុងតែ ៨០០០ម៉ែត្រគូបទេក្នុង ១ថ្ងៃ។ (អានបន្ថែម)

ក្រៅពីបំរើតម្រូវការក្នុងក្រុង ការផលិតទឹកស្អាតរបស់រោងចក្រនេះ បានបន្តចែកចាយទៅស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ហើយថ្ងៃខាងមុខ និងបន្តចែកចាយនៅសៀមបូកទៀត។

ថ្លែងក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣   ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រដ្ឋត្រូវការថវិកានៃការវិនិយោគប្រមាណជិត៤លានដុល្លាបន្ថែមទៀត ដើម្បីឱ្យស្រុកសៀមបូកមានទឹកស្អាតប្រើប្រាស់ ដែលនិងត្រូវចចារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង៣.២៣២ ហើយប្រជាពលរដ្ឋ ១.៧០០គ្រួសារបន្ថែមទៀត នឹងបានទឹកស្អាតប្រើប្រាស់។

គួរបញ្ជាក់ថា បច្ចុប្បន្ន សេវាផ្គត់ផ្គង់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកមានក្រុងស្រុកចំនួន៣ មានក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ដោយក្នុងនោះស្ថានីយ៍បូមទឹកឆៅ មានសមត្ថភាព ១៣.៥០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានសមត្ថភាព ១២.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]