រោងចក្រផលិតកង់រថយន្តតម្លៃ ១៣៨លានដុល្លា នៅក្រចេះបើកការដ្ឋានសាងសង់ហើយ

គម្រោងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ក្រោមទុនវិនិយោគ ១៣៨លានដុល្លារ បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៩ ឧសភា ២០២៣ នេះហើយ។

ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។

រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា ក្រោមទុនវិនិយោគចំនួនប្រមាណជាង១៣៨លានដុល្លារ ដោយគ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ឬ Double Star មកពីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែល កំពុងរួមចំណែកជាមួយរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះ។

ឯកឧត្តមក៏បានសូមសំណូមពរលោកប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ឱ្យបន្តកៀរគរដល់អ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន និងអ្នកវិនិយោគប្រទេសផ្សេងៗទៀត ចូលមកធ្វើការវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្តក្រចេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]