រោងចក្រផលិតកង់រថយន្តនៅបាវិត ជិត​បញ្ចប់​ការ​សាងសង់​ហើយ, រពឹងនាំ​មក​នូវ​ការងារថ្មី ១៥០០កន្លែង

មកទល់បច្ចុប្បន្ន ការ​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត Wanli Tire ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត (SEZ) ជិត​បញ្ចប់​ហើយ នេះបើយោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសការងារថ្មីៗ រហូតដល់១៥០០កន្លែង សម្រាប់ពលរដ្ឋក្នុងស្រុក ជាពិសេសការបណ្តុះបណ្តាលជំនាញបន្ថែម។

គម្រោង​សង់​រោង​ចក្រ​នេះ ត្រូវ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ខែ​មករា ឆ្នាំ​២០២៤ ឥឡូវនេះបាន​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​ ដោយត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ផលិត​ក្នុង​ពេល​ឆាប់​ៗខាងមុខ​នេះ។ នៅពេលដែលបើកដំណើរការ រោងចក្រនេះត្រូវបានរំពឹងថានឹងផ្តល់ការងារប្រមាណ ១៥០០កន្លែង សម្រាប់កម្មករក្នុងស្រុក រួមជាមួយនឹងកម្មវិធីបណ្តុះបណ្តាលជំនាញ និងឱកាសសម្រាប់បុគ្គលិកដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមនៅក្នុងប្រទេសចិន។

នាឱកាសនោះ លោក You Jinbiao បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគ្រប់ក្រសួង ស្ថាប័ន ដែលបានគាំទ្រគម្រោងនេះ ដោយធានាបាននូវដំណើរការរលូន តាំងពីការបើកការដ្ឋានសាងសង់រហូតដល់ជិតបញ្ចប់។ លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​របស់ Wanli Tire ចំពោះ​បរិយាកាស​វិនិយោគ​នៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះការអាប់ដេតនេះ ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុន Wanli Tire សម្រាប់ទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ខ្លួន។ ឯកឧត្តម បានសង្កត់ធ្ងន់ថា CDC នឹងបន្តសម្របសម្រួល និងគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ដោយកត់សម្គាល់ថា ការវិនិយោគបែបនេះមិនត្រឹមតែពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

គួររំលឹកថា ក្រុមហ៊ុន Wanli Tire (ខេមបូឌា) បានទទួលជោគជ័យគួរឱ្យកត់សម្គាល់រួចទៅហើយជាមួយនឹងគម្រោងរោងចក្រផលិតសំបកកង់រថយន្តដឹកអ្នកដំណើររបស់ខ្លួននៅក្នុងក្រុងបាវិត ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]