រោងចក្រផលិតទឹកស្អាតតម្លៃ១០លានដុល្លារបើកការដ្ឋានសាងសង់នៅខេត្តកំពត

រូបភាពដោយ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

រោងចក្រផលិតទឹកស្អាតមួយកន្លែងក្នុងខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី៣ ខែកក្កដា ដើម្បីរួមចំណែកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត និងខេត្តកែប។

វិនិយោគដោយក្រុមហ៊ុន អានកូ វ៉ធើសិបផ្លាយ ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន អានកូ (ANCO BROTHERS) រោងចក្រផលិតទឹកស្អាតនេះ ត្រូវបានចំណាយថវិកាអស់ប្រមាណ១០លានដុល្លារអាមេរិក។

ក្រោយដាក់ឲ្យដំណើរការនៅរង្វង់ខែ វិច្ឆកា រឺខែធ្នូខាងមុខនេះ រោងចក្រស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតបាន២ម៉ឺនម៉ែត្រគួបក្នុងមួយថ្ងៃ។

គម្រោងនេះ មានវិសាលភាពផលិតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ភូមិដ្ឋានគោលដៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត និងខេត្តកែប ចំនួន ៣សង្កាត់ គឺសង្កាត់កែប សង្កាត់ជ្រៃធំ និងសង្កាត់អូរក្រសារ ។

នៅកម្ពុជា តម្លៃទឹកស្អាតគឺមានតម្លៃថោកជាងគេបើប្រៀបធៀបទៅនឹងប្រទេសជាច្រើនលើពិភពលោក គឺចាប់ពីក្រោម មួយពាន់រៀល និងមិនលើសពី៣ពាន់រៀល ក្នុងមួយម៉ែត្រគូប ស្មើនឹង១ពាន់លីត្រ ស្របពេលដែលប្រទេសខ្លះ មានតម្លៃរហូត២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប ។

បច្ចុប្បន្ន ក្នុង២៥ ខេត្ត រាជធានី អង្គភាពទឹកស្អាតរបស់រដ្ឋមានតែ១៣ អង្គភាព។

ឯកឧត្តម អ៊ុ សូថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា បច្ចុប្បន្នក្រសួងបានចេញអាជ្ញាប័ណ្ណវិនិយោគទឹកស្អាត ទៅប្រតិបត្តិករ ចំនួន ២៥៦ប្រតិបត្តិករ នៅក្នុងខេត្ត និងតំបន់ដែលមិនទាន់មានរដ្ឋករទឹករបស់រដ្ឋទៅដល់។

ឯកឧត្តម អ៊ុ សូថា បញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះគម្រោងវិនិយោគធំៗលើវិស័យទឹកស្អាតទាំងក្នុងនិងក្រៅស្រុក នៅទីតាំងណាដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើ។

ឯកឧត្តម អ៊ុ សូថា ថ្លែងថា៖ «ការអភិវឌ្ឍន៍គំហុក តម្រូវការទឹកកើនឡើងគំហុក។ មានកត្តាច្រើនដែលធ្វើឲ្យការប្រើប្រាស់ទឹកកើនឡើង ដូចជាកត្តាកំណើនប្រជាជន ការលូតលាស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារ វិស័យសំណង់កើនឡើង រួមទាំងការកសាងរោងចក្រសហគ្រាស»។

បើតាមឯកឧត្តម អ៊ុ សូថា តម្រូវការទឹក គឺមានប្រមាណ៣១០លានម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹង៥ឆ្នាំមុន តម្រូវការទឹកមានត្រឹមតែ១៧០លានម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]