រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីតម្លៃ ២,៥លានដុល្លារ នៅស្រុកក្រគរ បើកដំណើរការហើយ

រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីរបស់ក្រុមហ៊ុន SchneiTec CHINT Co.,Ltd ដែលមានតម្លៃប្រមាណ ២,៥លានដុល្លារ ក្នុងស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ។

ពិធីសម្ពោធធ្វើឡើង កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។

គម្រោងនេះ ជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន SchneiTec និងក្រុមហ៊ុនចិន CHINT ដែលបានសាងសង់លើផ្ទៃដី ២០.០០០ម៉ែតការ៉េ និងអគាររោងចក្រ ៣.០០០ម៉ែត្រការ៉េ។

សម្រាប់ជំហានទី១ គឺផ្ដោតចម្បងលើការផលិតគ្រឿងសម្ភារៈអគ្គិសនី តង់ស្យុងកំរិតមធ្យមគ្រប់ប្រភេទ និងសម្ភារៈប្រព័ន្ធសូឡាខ្នាតតូច។

រោងចក្រនេះ នឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយ ក្នុងការផលិតគ្រឿងសម្ភារៈអគ្គីសនីគ្រប់ប្រភេទ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីតម្រូវទីផ្សាក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅស្រុកនាពេលអនាគតផងដែរ។

ក្រុមហ៊ុនវិនិយោគ រំពឹងទុកថា រោងចក្រនេះនឹងធ្វើឱ្យអតិថិជន ដែលធ្លាប់ប្រើប្រាស់សម្ភារៈអគ្គីសនីនាំចូលពីបរទេស ងាកមកគាំទ្រផលិតផលក្នុងស្រុកម៉ាក CHINT នេះវិញម្ដង។

លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec CHINT លើកឡើងថា មូលហេតុនេះដែលក្រុមហ៊ុនដាក់ទុនបង្កើតរោងចក្រនេះ គឺដោយសារបច្ចុប្បន្នទីផ្សារកម្ពុជា កំពុងមានសន្ទុះតម្រូវការខ្លាំងនូវគ្រឿងបរិក្ខាអគ្គិសនី ខណៈចង់បង្កើននូវធនធាន និងចំណូលក្នុងស្រុកផងដែរ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]