លោក ឌិន សុមេធារិទ្ធ៖ មិនយូរទេ វិស័យសណ្ឋាគារនឹងចាប់ផ្ដើមមានសន្ទុះមកវិញ

វិស័យសណ្ឋាគារ នឹងចាប់​ផ្ដើម​មាន​សន្ទុះមក​វិញក្នុង​ពេល​ឆាប់ៗនេះ ខណៈជើង​ហោះហើរ​មួយចំនួន​ធំ​​ជិត​បើ​ក​ដំណើរ​ការជាធម្មតាវិញហើយ​ ឯប្រជាពលរដ្ឋ​ចាប់ផ្ដើមដើរ​ហើរ​ឡើង​វិញ ​បន្ទាប់ពីការឃុំខ្លួនយូរក្នុងកំឡុងពេលកូវីដ-១៩នេះ។

នេះ​បើ​យោង​តាម​ប្រសាសន៍របស់​​ លោក ឌិន សុមេធារិទ្ធសហគ្រិនល្បីឈ្មោះ ក្នុងវិស័យសណ្ឋាគារ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងបណ្តាញព័ត៌មាន​ Freshnews កាលពីរសៀលថ្ងៃទី ០៨ មិថុនា ២០២០ នេះ។

លោក​បាន​ឲ្យដឹងថា វិស័យសណ្ឋាគារនឹងមានក្តីសង្ឃឹមនៅអំឡុងខែកក្កដា ដោយសារតែជើងយន្តហោះប្រហែល ៥០% នឹងចាប់ដំណើរការហោះហើរឡើងវិញ រីឯប្រជាជន​ចាប់​ផ្ដើម​ចង់​មាន​សេរីភាពឡើង​វិញ ។

លោកបាន​និយាយថា៖ «ខ្ញុំក៏មានការសិក្សាជិតដិត ជាមួយនឹងព្រលានយន្តហោះកម្ពុជា (​Cambodia Airport)។ ខ្ញុំដឹងថា AirAsia នឹងហើរហោះឡើងវិញ មានដូចជាប្រទេសថៃ កម្ពុជា និងម៉ាឡេស៊ី។ សម្រាប់ខែកក្កដា គឺJet Airwaysនិងខែសីហា ដូចជា Bangkok Airways។ បើតាមព័ត៌មានទូទៅ ក្នុងខែកក្កដា យន្តហោះប្រហែល ៥០% នឹងចាប់ផ្តើមដំណើរការឡើងវិញ នោះជាក្តីសង្ឃឹម។»

លោកក៏បានបន្ថែមថា ប្រសិនជាប្រទេសនីមួយៗមានការកែសម្រួលទាក់ទងទៅនឹងការធ្វើចត្តាឡីស័ក និងមានជើងហោះហើរឡើងវិញ នោះស្ថានភាពនឹងត្រឡប់មកប្រក្រតីជាធម្មតាវិញ។

លោកបាននិយាយថា៖ «មនុស្សយើងខានជិះយន្តហោះយូរនឹកយន្តហោះណាស់ ខានដើរលេងយូរនឹកណាស់។ កាលខ្ញុំទៅមណ្ឌលគិរីកាលពីខែមុន ស្ថានភាពនៅពេលនោះស្ងាត់ជ្រាប។ ប៉ុន្តែពេលខ្ញុំទៅនៅអំឡុងពេលបុណ្យចម្រើនព្រះជន្មសម្តេចព្រះសីហមុនីនេះ ខ្ញុំរកកន្លែងគេងអត់បានទេ កន្លែងអាហារពេលព្រឹក អាហារពេលថ្ងៃ អាហារពេលល្ងាច មនុស្សអង្គុយកម្មង់ម្ហូបមួយម៉ោង មិនទាន់បានទទួលទានផង។ ចឹងមានន័យថា ក្រោយពីយើង ក្រុងខ្លួនហើយ​មនុស្សម្នាក់ៗចង់បានសេរីភាពឡើងវិញ។»

ទោះបីជាយ៉ាងណាក៏ដោយ វិស័យសណ្ឋាគារនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរបន្តទៀត ប្រសិនបើវិបត្តិកូវីដ-១៩ អូសបន្លាយពេលកាន់តែយូរ។

លោកបាននិយាយថា៖ «យើងមិនដឹងថា យើងទ្រាំបានពេលណាដែរ គឺដោយសារតែខ្ញុំជាសហគ្រិន។ សហគ្រិនមានន័យថាមនុស្សពូកែដោះស្រាយបញ្ហា។ ចឹងខ្ញុំព្យាយាមដោះស្រាយ នូវអ្វីដែលខ្ញុំអាចដោះបាន។ ប៉ុន្តែបើស្ថានភាពវាអូសបន្លាយកាន់តែខ្លាំង ការទ្រាំរបស់យើងមានកម្រិត។»

លោកក៏សំណូមពរឲ្យធនាគារ រដ្ឋាភិបាល គួរតែមានជាកញ្ចប់ពិសេស ឬកម្ចីពិសេស សម្រាប់ជួយវិស័យទេសចរណ៍នេះ។ ពីព្រោះក្នុងនាមលោក​ជា​ម្ចាស់អាជីវកម្ម ​លោក​សុំឲ្យ​មានការលើកទឹកចិត្តដល់អ្នកអាជីវកម្មដែលបន្តបើករកស៊ី ដើម្បីធ្វើឲ្យជីវភាពជាធម្មតាក្នុង​កំឡុង​​ពេល​ដល់​លំបាកនេះឡើងវិញ។ រដ្ឋាភិបាលគួរតែមានអន្តរាគមន៍ពិសេស ក្រៅពីការបង់ពន្ធដារ ការចេញអាជ្ញាបណ្ណ និងការសម្រួលផ្សេងៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]