វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95
ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។
ទិដ្ឋភាពពីលើអាកាសនៃស្ពានមួយតាមបណ្តោយផ្លូវហាយវេឆ្លងកាត់តាមផ្លូវ I-95 លើទន្លេ Rappahannock។
ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។
ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។
ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។
គំរូ ProjectWise Infrastructure Cloud ឆ្លងកាត់ទន្លេ Rappahannock។
ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន JMT បានងាកចេញពីការប្រើប្រាស់វិធីបែបចាស់ៗ ហើយមកកម្មវិធី iTwin របស់ Bentley Systems។ កម្មវិធីនេះជួយពួកឱ្យបានបង្កើតម៉ូឌែលឌីជីថល “ដែលរស់រវើកដូចពិត”។ គំរូប្លង់អនុញ្ញាតឱ្យអ្នកពាក់ព័ន្ធអាចបង្វិល ពង្រីក និងដាក់សំណួរទៅលើការរចនាបានភ្លាមៗ។
តាមរយៈការបញ្ចូលទិន្នន័យភូមិសាស្ត្រពី Cesium ក្រុមហ៊ុនបានដាក់គំរូប្លង់នោះទៅក្នុងបរិបទទីតាំងជាក់ស្ដែង ដែលគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ថាស្ពាននោះនឹងមានរូបរាងបែបណាពេលចេញរូបរាង។ដូច្នេះគ្រប់ភាគីពាក់ព័ន្ធអាចមើលបានយ៉ាងងាយ ដូចមិនចាំបាច់ស្រមើស្រមៃទៀតទេ ដែលជួយឱ្យការសម្រេចធ្វើទៅបានលឿន។
គំរូ ProjectWise Infrastructure Cloud នៃការឆ្លងកាត់ទន្លេ Rappahannock។
លើសពីនេះ ក្រុមហ៊ុន JMT និង Bentley Systems នឹងធ្វើឱ្យគំរូនេះកាន់តែខ្លាំងឡើងមួយកម្រិតទៀតដោយរួមបញ្ចូលទិន្នន័យពីដ្រូន (Drone) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដានស្ថានភាពនៃរចនាសម្ព័ន្ធស្ពានក្នុងពេលជាក់ស្ដែង ព្យាករណ៍ពីតម្រូវការថែទាំមុនពេលមានការខូចខាតកើតឡើង និងធ្វើត្រាប់តាមស្ថានភាពគ្រោះមហន្តរាយនានា ដើម្បីរៀបចំផែនការសង្គ្រោះបន្ទាន់ឱ្យកាន់តែប្រសើរ។
ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍នៃគម្រោងនេះ បានធ្វើឱ្យវាទទួលបានពានរង្វាន់កំពូលនៅក្នុងផ្នែក “ស្ពាន និងផ្លូវក្រោមដី” (Bridges and Tunnels) ក្នុងកម្មវិធីពានរង្វាន់ Going Digital Awards ឆ្នាំ ២០២៤។
- Video Advertisement -