វិនិយោគិនបោះទុនជាង២៩៥លានដុល្លារសាងសង់សណ្ឋាគារ និងរោងចក្រសូឡា

ក្រុមហ៊ុនចំនួន៣ នឹងបោះទុនវិនិយោគសរុបប្រមាណជាង ២៩៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ និងរោងចក្រសូឡានៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

កាលពីថ្ងៃទី ២៩ ខែ សីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុញ្ញាតឲ្យក្រុមហ៊ុន Hai Gang Grand Hotel Co.,Ltd សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ដែលមានបន្ទប់ចំនួន៩០០បន្ទប់ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគចំនួនប្រមាណជា ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១ កន្លែង។

ក្នុងនោះដែរ ក្រុមហ៊ុន Xigang V-Continent International Investment Co.,Ltd ក៏ទទួលបានការអនុញ្ញាតឲ្យសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានបន្ទប់ ចំនួន១១១១បន្ទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណជា ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦៨កន្លែង។

ដោយឡែក ចំពោះក្រុមហ៊ុន Scheitec Sustainable Co.,Ltd វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

ជាងនេះទៅទៀត ក្រុមហ៊ុនដដែល ក៏នឹងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមួយកន្លែងទៀតស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក។ រោងចក្រនេះ មានកម្លាំងផលិតអគ្គិសនីបានដល់ទៅ៦០ មេហ្គាវ៉ាត់ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

គួររម្លឹកផងដែរថា ថ្មីៗនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគតម្លៃជាង៣៦លានដុល្លារអាមេរិកនៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]