វិស័យផ្សារទំនើបងើបឡើងវិញខ្លាំង ខណៈប្រេនថ្មីៗ ៤៤ បានបើកទ្វាក្នុងត្រីមាសទី ១ នេះ

ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។

យោងតាមរបាយការណ៍ CBRE Cambodia ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យលក់រាយរបស់កម្ពុជា។

លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គឺការចូលមកនៃម៉ាកយីហោថ្មីចំនួន ៤៤ ។ ៦ ក្នុងចំណោមនេះគឺជាម៉ាកអន្តរជាតិដូចជា H&M, OVS, និង Wilsonart ជាដើម ខណៈដែល ៣៨ ផ្សេងទៀតគឺជាប្រេនស្រុក។

CBRE Cambodia បន្តថា យុទ្ធនាការចាក់វ៉ាក់សាំងមូលដ្ឋាន និងដូសជំរុញ បានផ្តល់ទំនុកចិត្តដល់អតិថិជន ក្នុងការដើរកម្សាន្ត និងការទិញឥវ៉ាន់នៅផ្សារទំនើបនានា។ បន្ថែមពីលើនេះ ជាមួយនឹងការងើបឡើងវិញវិស័យទេសចរណ៍ បានក្លាយជាការជំរុញឱ្យវិស័យលក់រាយងើបឡើងវិញផងដែរ។

យ៉ាងណាមិញ ការជួល​នៅតែរងសម្ពាធ ដោយអត្រាជួលតូបក្នុងផ្សារទំនើប (Occupancy Rate) មានត្រឹមតែ៦៦,៦% ប៉ុណ្ណោះ ហើយតម្លៃជួលសម្រាប់ prime high street និងផ្សារសហគមន៍ក៏ធ្លាក់ចុះ ៦,៨% និង ១,៦% រៀងៗគ្នា។

ក្តីបារម្ភមួយទៀតគឺការកើនឡើងនៃការផ្គត់ផ្គង់ ដែលរំពឹងថានឹងសរុបមានដល់ទៅប្រមាណ ៨០០ ០០០ ត្រឹមចុងឆ្នាំ ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]