វិស័យសណ្ឋាគារ និងភោជនីយដ្ឋានងើបឡើងលឿនជាងការរំពឹងទុក

វិស័យសណ្ឋាគារនិងភោជនីយដ្ឋានបានបង្ហាញសន្ទុះងើបឡើងវិញក្នុងកំណើនគួរឲ្យកត់សម្គាល់ ហើយត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើនរហូតដល់ ៣២,៧ភាគរយ ក្នុងឆ្នាំ២០២៣ កើនបាន២,៧ភាគរយ ធៀបនឹងឆ្នាំ២០២២។

នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២ វិស័យនេះមានកំណើនប្រមាណ ៣០ភាគរយក្រោយពីបានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២០ និង២០២១ ក្នុងអត្រា -៣២,២ ភាគរយ និង -៣៩,៥ ភាគរយរៀងគ្នា។

ថ្មីៗនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញរបាយការណ៍ឆ្នាំ២០២៣ បានបង្ហាញថា ” វិស័យសណ្ឋាគារ និងភោជនីយដ្ឋានងើបឡើងលឿនជាងការរំពឹងទុក ហើយនៅបន្តនិន្នាការកើនឡើងដោយសារការលុបបំបាត់របាំងធ្វើដំណើរសំខាន់ៗ”។

សញ្ញាវិជ្ជមាននេះបានបន្តឲ្យរដ្ឋាភិបាលកម្ពុជាព្យាករណ៍កំណើនក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានក្នុងអត្រា ៣២.៧ នៅក្នុងឆ្នាំ ២០២៣។ កំណើនដ៏ល្អប្រសើរនេះបានជំរុញដោយកំណើនភ្ញៀវទេសចរជាតិ ដែលមានចំនួនជិត១៤លាននាក់ និងអន្តរជាតិ ដែលកម្ពុជាទទួលបានចំនួន២.២៨លាននាក់ នៅក្នុងឆ្នាំ២០២២៕

រូបភាពដោយ Roleque

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]