វិស្វករបង្ហើបពីវិធីសាស្ដ្ររចនាបណ្ដាញ​ខ្សែភ្លើងឱ្យធន់នឹងព្យុះភ្លៀង និងគ្រោះធម្មជាតិ

វិស្វករបានបង្ហើបថាខ្សែបណ្តាញអគ្គិសនីលើអាកាសដែលយើងមើលឃើញរាល់ថ្ងៃ មិនមែនងាយស្រួលរចនានោះទេ ប៉ុន្តែវាជាការងារដ៏ស្មុគស្មាញដែលត្រូវធ្វើយ៉ាងណាឱ្យបណ្ដាញនោះធន់នឹងអាកាសធាតុដូចខ្យល់និងព្យុះភ្លៀងជាដើម ខណៈក៏ត្រូវតែមានប្រសិទ្ធភាពបញ្ជូនចរន្តបានខ្ពស់បំផុត និងមានសុវត្ថិភាព។

វិស្វករបន្ដទៀតថានេះជាការមួយដែលបញ្ចូលគ្នានូវចំណេះដឹងគណិតវិទ្យាកម្រិតខ្ពស់ ជាមួយការបង្កើតគំរូ 3D ដោយប្រើប្រាស់ឧបករណ៍ឌីជីថលជំនាញ។ ឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលត្រូវបានប្រើប្រាស់ញឹកញាប់បំផុតដោយវិស្វករគឺ PLS-CADD ដែលជាកម្មវិធីឈានមុខគេរបស់ក្រុមហ៊ុន Bentley Systems។

កម្មវិធីនេះត្រូវបានប្រើប្រាស់មកជាង ៤០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នកំពុងធ្វើបដិវត្តន៍របៀបដែលពិភពលោកសាងសង់ និងថែទាំបណ្ដាញអគ្គិសនី។

ជាក់ស្ដែង ការរចនាខ្សែបណ្តាញអគ្គិសនី គឺជាការធ្វើតុល្យភាពរវាងការចំណាយ សុវត្ថិភាព និងផលប៉ះពាល់បរិស្ថាន។ កាលពីមុន ដំណើរការនៃការសម្រេចចិត្តថាតើត្រូវដាក់បង្គោលនៅត្រង់ចំណុចណាខ្លះ គឺជាការងារដែលធ្វើឡើងយ៉ាងលំបាក និងហត់នឿយបំផុត។

ការរចនាខ្សែបន្ទាត់ដ៏ល្អប្រសើរបំផុតដែលបង្កើតនៅក្នុង PLS-CADD។

ប៉ុន្តែ បច្ចុប្បន្ន PLS-CADD ប្រើប្រាស់ម៉ូឌុល Optimum Spotting ដែលធ្វើឱ្យដំណើរការនេះមានលក្ខណៈស្វ័យប្រវត្តិ តាមរយៈលំហូរការងារចំនួន ៥ ជំហាន៖

  1. ការកំណត់ទីតាំង៖ កំណត់ចន្លោះសុវត្ថិភាព និងប៉ារ៉ាម៉ែត្រនៃបន្ទុកខ្យល់ ឬភ្លៀង។
  2. ការធ្វើផែនទី ៖ បង្កើតរូបរាងឌីជីថល 3D (Digital Twin) នៃកូនភ្នំ ទន្លេ និងឧបសគ្គនានាក្នុងទីក្រុង។
  3. ការបង្កើតគំរូរចនាសម្ព័ន្ធ៖ ការជ្រើសរើសប្រភេទបង្គោល ឬប៉មឱ្យបានត្រឹមត្រូវពីតារាងឌីជីថល។
  4. ការរៀបចំការរចនា៖ ដំណើរការការពិសោធន៍រាប់ពាន់ដងក្នុងកម្មវិធីឌីជីថលនេះ ដើម្បីស្វែងរកប្លង់ដែលមានប្រសិទ្ធភាពបំផុត។
  5. ការកំណត់យកប្លង់ចុងក្រោយដែលល្អបំផុត៖ មិនត្រឹមថារចនាប្លង់ដែលល្អទេ កម្មវិធីក៏ជួយគិតគូរពីថ្លៃសម្ភារសំណង់ គិតគូរពីកម្លាំងពលកម្ម និងគ្រឿងបន្លាស់ផងដែរ។

ការផ្លាស់ប្តូរពីការរចនាដោយដៃ មកជាការបង្កើតគំរូឆ្លាតវៃ មិនមែនផ្ដោតលើតែសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើឱ្យការងារលឿន និងមានប្រសិទ្ធភាពជាងមុន។ គម្រោងដែលធ្លាប់ចំណាយពេលរាប់សប្តាហ៍ ឥឡូវនេះអាចបញ្ចប់បានក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

រូបភាពដោយ Toth & Associates។

ក្រៅនេះ កម្មវិធីនេះក៏ជួយឱ្យគម្រោងមានភាពធន់ផងដែរ។ កម្មវិធីគិតគូរដោយប្រើរូបវិទ្យានៃពិភពពិត ដូចជា “Blowout” (ចម្ងាយដែលខ្សែយោលពេលមានខ្យល់បក់ខ្លាំង) និង “Sag-tension” (ភាពតឹងនិងការធ្លាក់ខ្សែ) ដើម្បីធានាថាបណ្តាញអគ្គិសនីមិនដាច់ ឬដួលរលំក្នុងអំឡុងពេលអាកាសធាតុមិនល្អ ឬមានព្យុះជាដើម។

ឧទាហរណ៍ ក្នុងខែមិថុនា ឆ្នាំ២០២៣ ព្យុះដ៏ខ្លាំងក្លាមួយដែលមានល្បឿនខ្យល់ ១២០ ម៉ាយក្នុងមួយម៉ោង បានបំផ្លាញបង្គោលបញ្ជូនអគ្គិសនីចំនួន ១២០ ដើម នៅភាគខាងលិចកណ្តាលនៃរដ្ឋ Illinois ដែលធ្វើឱ្យប្រជាជន ១,៥០០ នាក់ គ្មានភ្លើងប្រើ។

ក្រុមហ៊ុនវិស្វកម្ម Toth & Associates បានប្រើប្រាស់ PLS-CADD ដើម្បីរចនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាស់ដែលមានអាយុកាល ៦០ ឆ្នាំ ប្រវែង ៦.៥ ម៉ាយ ភ្លាមៗ។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ក្រុមការងារអាចត្រួតពិនិត្យសុវត្ថិភាពបានយ៉ាងឆាប់រហ័ស កែសម្រួលការរចនាភ្លាមៗផ្អែកលើសម្ភារៈដែលមាន និង អាចផ្តល់អគ្គិសនីឱ្យប្រើប្រាស់ឡើងវិញបានមុនកាលកំណត់ដល់ទៅ ១៨ ថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]