វីឡាប្រណិតនៅគិរីរម្យ

លំនៅឋានប្រណិតនៅតំបន់ព្រៃភ្នំគិរីរម្យនឹងក្លាយទៅជាការពិតឆាប់ៗបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមហ៊ុន A2A Town Cambodia ថា ក្រុមហ៊ុនបានវិនិយោគ ២០លានដុល្លារក្នុងការអភិវឌ្ឍអចលនទ្រព្យសម្រាប់សម្រាកលំហែនៅចុងសប្តាហ៍នៅរមណីយដ្ឋាន វីគិរីរម្យរីសត។

បន្ទាប់ពីការចាប់ផ្តើមសាងសង់ដំបូងនៅចុងឆ្នាំ២០១៦ នូវផ្ទះវីឡាចំនួន៤០សម្រាប់ដាក់លក់មក អចលនទ្រព្យនេះមានការពេញនិយមជាពិសេសក្នុងចំណោមជនជាតិជប៉ុន ដែលមាន ៦០ភាគរយនៃចំនួនអ្នកទិញមកទល់នឹងបច្ចុប្បន្ន ។

អចលនទ្រព្យនីមួយៗស្ថិតនៅលើផ្ទៃដី ១១០ម៉ែត្រការ៉េ មានបន្ទប់គេងចំនួន៣ ផ្ទះបាយ១ បន្ទប់ទទួលទានអាហារ បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងសួនច្បារនៅលើដំបូល។ ក្រៅពីនេះក៏មានជម្រើសតូចជាងនេះផងដែរ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងពិនិត្យមើលនូវដំណាក់កាលទីពីរនៃការអភិវឌ្ឍ ។

ម្ចាស់អចលនទ្រព្យអាចជួលអចលនទ្រព្យត្រឡប់ទៅឱ្យក្រុមហ៊ុនវិញដើម្បីទទួលបានផលពីការវិនិយោគប្រចាំឆ្នាំដ៏ល្អ ហើយក្រុមអ្នកវិភាគទីផ្សាររំពឹងថានឹងមានកំណើនយ៉ាងខ្លាំងនូវអចលនទ្រព្យដែលមានលក្ខណៈស្រដៀងគ្នានេះនាឆ្នាំខាងមុខ ដែលអ្នកចូលនិវត្តន៍ជនបរទេសជាគោលដៅសម្រាប់ការអភិវឌ្ឍប្រភេទនេះ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]