វៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនច្រើនខ្សែ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

វៀតណាមកំពុងស្វែងរកការគាំទ្រពីប្រទេសចិនជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមមានទាំងគម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិនវៀតណាម ដែលនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមគេហទំព័រព័ត៌មាន VnExpress ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការរចនាផ្លូវដែក ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យា។

ក្នុងផែនការនោះដែរ វៀតណាមបានអំពាវនាវឱ្យមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដើម្បីកសាងខ្សែរថភ្លើងឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ខេត្តយូណានរបស់ប្រទេសចិនទៅកាន់ទីក្រុងកំពង់ផែភាគខាងជើងរបស់វៀតណាមនៃទីក្រុង Haiphong និងមួយខ្សែទៀតភ្ជាប់ពីទីក្រុង Dongxing របស់ប្រទេសចិនទៅកាន់ទីក្រុង Haiphong របស់វៀតណាម។ ថែមពីលើនេះ វៀតណាមក៏បង្ហាញមហិច្ឆតា ចង់បានផ្លូវដែករវាងខេត្តព្រំដែនវៀតណាម Lang Son ភ្ជាប់ទៅកាន់ទីក្រុងហាណូយផងដែរ ។

ថែមពីលើនេះ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការដឹកជញ្ជូនរបស់វៀតណាម លោក Nguyen Van Thang ក៏បានស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនប្រវែង ១៥០០ គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេសវៀតណាម ដែលកាលបរិច្ឆេទសាងសង់គម្រោងនេះ ត្រូវបាន​គេ​រំពឹង​ថានឹងចាប់ផ្តើម​ក្នុង​ឆ្នាំ ២០២៦ ដល់ ២០២៧។

គួររំលឹកថា ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាផ្តល់មូលនិធិដល់ផ្លូវដែកឆ្លងកាត់ព្រំដែន និងបានគូសបញ្ជាក់ពីផែនការរយៈពេល ៣ឆ្នាំ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហាណូយកាលពីឆ្នាំមុន។ យោងតាមទិន្នន័យដែលចងក្រងដោយ Bloomberg បានឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រហែល ២០០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]