វេទិការបស់ Savills បានឆ្លុះបញ្ចំងពីឱកាសវិនិយោគលើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច

កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Savills Hotel APAC បានរៀបចំពិធីជួបជុំក្រុមអ្នកជំនាញដើម្បីធ្វើបទបង្ហាញពីនិន្នាការសំខាន់ៗក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនិងឱកាសវិនិយោគនៅកម្ពុជា។

ប្រព្រឹត្តឡើងនៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra កម្មវិធីនេះមានការចូលរួមពីវាគ្មិនដែលមានឯកទេសក្នុងវិស័យនេះចំនួនបីរូបរួមមាន លោក Mauro Gasparotti មកពី Savills Hotelលោក Christian Pucher មកពី Hilton Worldwide និងលោក Kevin Beauvais មកពីក្រុមហ៊ុន InVision Hospitality។

កិច្ចពិភាក្សាខាងលើបានបង្ហាញឲ្យដឹងថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងមាននិន្នាការសំខាន់ៗមួយចំនួនដែលនឹងជះឥទ្ឋិពលទៅលើ់ការវិនិយោគក្នុងវិស័យសណ្ឋាគារនិងអចលនទ្រព្យនាពេលអនាគត។និន្នាការទាំងនោះរួមមានការកើនឡើងនៃភ្ញៀវទេសចរណ៍មានចំណូលមធ្យមដែលមានតម្រូវការនៃសណ្ឋាគារបែបទំនើបមានមុខងារនិងសេវាកម្មតាមស្តង់ដារសណ្ឋារគារអន្តរជាតិ ការកើនឡើងនៃភ្ញៀវទេសចរណ៍ជាយុវវ័យសាកល ដែលមានតម្រូវការសណ្ឋាគារបែបផ្ទះស្នាក់នៅនិងច្នៃប្រឌិតខ្ពស់ដែលមានចំនួនរហូតដល់ទៅ ២៤ ភាគរយនៃចំនួនប្រជាជនសរុប
និងការកើនឡើងនៃភ្ញៀវទេសចរណ៍មានចំណូលខ្ពស់ដែលត្រូវការប្រភេទសណ្ឋាគារបែបប្រណីតដែលលើសពីសណ្ឋាគារធម្មតា។

ដើម្បីឆ្លើយតបទៅនឹងនិន្នាការរបស់យុវជន លោក Kevin Beavais ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Invision Hospitality បានឲ្យដឹងថាការរចនាសណ្ឋាគារប្រកបដោយភាពច្នៃប្រឌិតគឺជារឿងចំបាច់មួយនាពេលអនាគតដើម្បីទាក់ទាញភ្ញៀវយុវវ័យទាំងនោះ។

ដោយឡែក ទាក់ទងទៅនឹងតម្រូវការសណ្ឋាគារប្រណីតៗរបស់អ្នកមានប្រាក់ចំណូលមធ្យម និងចំណូលខ្ពស់ ដែលកំពុងមានការកើនឡើង លោក Christian Pucher នាយកអភិវឌ្ឍន៍ប្រចាំទ្វីបអាស៊ីរបស់សណ្ឋាគារ Hilton បានមានប្រសាសន៍ថា៖«ដោយសារភាពងាយស្រួលនៃការធ្វើដំណើរតាមយន្តហោះ របស់អ្នកទេសចរណ៏និងអ្នកធ្វើជំនួញកាន់តែច្រើន វាចំណុចដែលបានទាក់ទាញមកកាន់ប្រទេសកម្ពុជាដែលមានប្រាសាទនិងប្រវត្តិសាស្រ្តដ៏អស្ចារ្យ ក៏ដូចជាឆ្នេរដ៏អស្ចារ្យហើយជាការពិតណាស់ភ្ញៀវទាំងនេះរំពឹងថានឹងមានបន្ទប់សណ្ឋាគារល្អៗលើសពីអ្នកធ្វើដំណើរទេសចរណ៍ធម្មតា ហើយពួកគេចង់ឲ្យសណ្ឋាគារស្ថិតនៅជាមួយពួកគេនឹងបំពេញនូវតម្រូវការនឹងចំណង់ចំណូលចិត្តរបស់ពួកគេថែមទៀតផង»។

យ៉ាងណាមិញ វេទិកាជួបជុំអ្នកជំនាញនេះក៏បានបង្ហាញអំពីទស្សនៈវិស័យសម្រាប់វិស័យ សណ្ឋាគារនិងបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។កម្ពុជាកំពុងមានសន្ទុះខ្លាំងដែលនេះជាឪកាសល្អសំរាប់វិនិយោគលើអចលនទ្រព្យសណ្ឋាគារដោយហេតុថាភ្ញៀវទេសចរណ៍នឹងបន្តមកទស្សនាប្រទេសកម្ពុជា។ក្នុងអឡុងចន្លោះឆ្នាំ ២០១០ដល់ ២០១៧ ទេសចរណ៍អន្តរជាតិបានកើនឡើងពី ២,៥ លាននាក់ ដល់ ៥,៦ លាននាក់ ដែលកំណើននេះស្មើទៅនឹងអត្រាកំណើនប្រចាំឆ្នាំសរុបចំនួន ១២,២ ភាគរយ។

ជាក់ស្តែងណាស់ លោក Mauro Gasparotti បានឲ្យដឹងថាដោយសារកម្ពុជាមានសក្តានុពលបែបនេះហើយទើបក្រុមហ៊ុនរបស់លោកបានធ្វើកិច្ចសហការជាមួយក្រុមហ៊ុមក្នុងស្រុក Keystone Consultant Property ដើម្បីសិក្សាកាន់តែច្បាស់អំពីឱកាសវិនិយោគលើគម្រោងសណ្ឋាគារនៅប្រទេសកម្ពុជានាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]