សណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ នឹងត្រូវយកធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈសារសម្លេងមួយកាលពីយប់ថ្ងៃទី១០ ខែមីនា នេះ ថានឹងរៀបចំសណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចមានជាង ២០០បន្ទប់។
លើសពីនេះ សម្តេចក៏ឯកភាពជាមួយសម្តេច ទៀ បាញ់ បញ្ចេញក្រុមគ្រូពេទ្យកងទ័ព ៣០ ក្រុម ឬស្មើនឹង៣០០នាក់ មកជួយផ្នែកស៊ីវិល ហើយទៅទទួលខុសត្រូវមន្ទីរពេទ្យ២ កន្លែង ដែលនឹងបង្កើតថ្មីនេះ។
យ៉ាងណាក្ដី សម្ដេចមិនទាន់បញ្ជាក់ឈ្មោះសណ្ឋគារទាំង ២ កន្លែងនេះទេ។
គួរជម្រាប់ថា ដោយសារការកើនឡើងយ៉ាងគំហុគនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ សម្តេចក៏ទើបសម្រេចប្រែក្លាយអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
- Video Advertisement -