សណ្ឋាគារ-កាស៊ីណូ Naga2 ប្រកាសបើកដំណើរការសាកល្បង

ភ្នំពេញ៖ ស្ថិត​នៅជិតដងទន្លេមេគង្គ ទល់មុខទីតាំងគម្រោង​សាងសង់អគារពាណិជ្ជកម្មកម្ពស់ ១៣៣​ជាន់ មជ្ឈមណ្ឌលកម្សាន្ត Naga2 ដែលមានសណ្ឋាគារ និងការស៊ីណូផងដែរនោះ បានប្រកាសបើកសម្ពោធសាកល្បងកាលពីពេលថ្មីនេះៗ។

យសារតែអគារ NagaWorld ដែលមានស្រាប់កំពុងដំណើរការនាពេលបច្ចុប្បន្ន មិនគ្រប់គ្រាន់ក្នុងការទទួលអតិថិជន ពោលគឺ ៨០ ទៅ ៩០ ភាគរយ សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវចូលលេង​កម្សាន្តក្នុងកាស៊ីណូ (gamblers) អ្នកដំណើរទសចរណ៍​ និងសាធារណៈជនទូទៅ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន NagaCorp Ltd. ដែលជាប្រតិបត្តិករសណ្ឋាគារ កាស៊ីណូ និងកន្លែងកម្សាន្តដ៏ធំជាងគេនៅកម្ពុជា ហើយក្រុមហ៊ុននេះ បានចុះបញ្ជីក្នុងផ្សារហ៊ុន ហុងកុង លីមីតធីត តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជន ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុន​៣៦៩ លានដុល្លារអាមេរិក អភិវឌ្ឍពង្រីកបន្ថែម Naga2 ស្ថិតនៅជាប់គ្នានឹង NagaWorld។ Naga2 ត្រូវបានសាងសង់លើទំហំផ្ទៃដី ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះមានផ្សារលក់រាយ NagaCity Walk​ មានទំហំ ១៣,២៤៨​ ម៉ែត្រការ៉េ និងអគារចម្រុះ TSCLK ដែលមានបន្ទប់សណ្ឋគារ ១០០០​បន្ទប់​ និង​បន្ទប់លំដាប់វីអាយភី (VIP) ចំនួន ៣៨បន្ទប់។ល។

គួរជម្រាបថា ណាហ្គាវើលដ៍ ជា​មណ្ឌល​កម្សាន្ត​រួម​បញ្ចូល​គ្នារវាង​កាស៊ីណូ​ និង​សណ្ឋាគារ​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​ក៏​ជា​ក្រុម​ហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណកាស៊ីណូ​រយៈ​ពេល​ ៧០ ឆ្នាំ​ ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០៦៥ និង​មាន​សិទ្ធិប្រតិបត្តិការ​សេវាកម្មកាស៊ីណូ​ផ្តាច់​មុខរយៈពេល ៤១ ឆ្នាំ​ លើ​ផ្ទៃ​ដី​ ២០០ គីឡូម៉ែត្រ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ដែល​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ ២០៣៥។ នេះបើតាមគេហទំព័រក្រុមហ៊ុន NagaCorp។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]