សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនា

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែក្រោយនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ហើយ​ការបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជា ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។

សណ្ឋាគារ Raffles Grand d’Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BW HOTELIER នៅថ្ងៃទី២៦ ខែឧសភា។

អ្នកគ្រប់គ្រងទូទៅលោក Dennis de Groot បាននិយាយថា “វាពិតជាអស្ចារ្យណាស់ដែលសណ្ឋាគារដ៏ប្រណីតរបស់យើងអាចបើកដំណើរការឡើងវិញក្នុងគ្រាដ៏សមស្របមួយនេះ” ។

លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះ យើងត្រូវរៀបចំពិធីអបអរសាទរខួបលើកទី ៩០ របស់សណ្ឋាគារ ហើយយើងពិតជារីករាយណាស់ ដែលសណ្ឋាគារនេះអាចបន្តផ្តល់សេវាបដិសណ្ឋារកិច្ចដែលមានស្តង់ដារ គុណភាព និងទទួលបាននូវអារម្មណ៍ជាពិសេសមួយ គឺភាពជាមិត្ត ជាក្រុមគ្រួសារ ជូនដល់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅទីនេះ”។

ការបើកដំណើរការឡើងវិញនៅថ្ងៃទី ០១ ខែមិថុនា ស្របពេលដែលប្រទេសកម្ពុជា បានលុបចោលការវិធានការរឹតបន្តឹងសំខាន់ៗទាំងអស់លើការធ្វើដំណើរ។

- Video Advertisement -