សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបសិក្ខាសាលាស្ដីពីអគារខ្ពស់ដំបូងបង្អស់នៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitatនឹងរៀបចំវេទិកាសិក្ខាសាលាមួយស្ដីពីអគារខ្ពស់ ឬ Tall Buildings Forum ជាលើកដំបូងនៅកម្ពុជាដែលនឹងមានអ្នកជំនាញក្នុងវិស័យនេះជាច្រើនរូបនឹងចូលរួម ចែករំលែកចំណេះដឹងនិងពិភាក្សាទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននិងសក្ដានុពលនាពេលអនាគតនៃអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិថុនានៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ១២:៣០។

ចំណុចសំខាន់នៃសិក្ខាសាលានេះគឺជាវេទិកាពិភាក្សាស្តីពីប្រធានបទសំខាន់ៗជាច្រើនរួមមានការរចនាប្លង់អាគារខ្ពស់ និងផលប៉ះពាល់របស់វាទៅលើការធ្វើផែនការទីក្រុង បញ្ហាឧបសគ្គបច្ចេកទេសនិងបញ្ហាប្រឈមទាក់ទងនឹងវិស័យនេះ តើកម្ពុជានឹងអាចសង់អាគារបានខ្ពស់ដល់កម្រិតណា ការរៀបចំផែនការទីក្រុង ជាពិសេសផលប៉ះពាល់ដែលអាចនឹងកើតមានឡើងលើគំរូប្លង់អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ដើម្បីធ្វើអោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះពោពេញទៅដោយចំណេះដឹងEuroChamបានចំរាញ់ជ្រើសរើសបុគ្គលសំខាន់ៗមានឈ្មោះល្បីល្បាញមានបទពិសោធន៍ និងមានជំនាញច្បាស់លាស់ទាក់ទងនឹងវិស័យនេះ ទាំងមកពីជួររដ្ឋាភិបាលនិងវិស័យឯកជនទាំងក្នុងនឹងក្រៅប្រទេស មកចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សានេះដូចជា:

  • លោក TassiloBrinzerអនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham)និងជាស្ថាបនិក Global Media Asia
  • ឯកឧត្តម ប៉ែនសុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
  • លោក Ross Whebleនាយកប្រចាំប្រទេស MA MRICS Country Head – Knight Frank (Cambodia)
  • លោក Michael Freeman មកពីក្រុមហ៊ុនComin Asia
  • លោក Steve Zuoនាយកគ្រប់គ្រងនៃក្រុមហ៊ុនSardini Group Inc.មកពីសហរដ្ឋអាមេរិក
  • លោក Pieter Georges Keppensប្រធានផ្នែកដំណោះស្រាយផលិតផលនិងបច្ចេកវិជ្ជានៃក្រុមហ៊ុន Siam Cement Public Company Ltd
  • លោក J. Marshall Strabalaអ្នកជំនាញផ្នែករចនាម៉ូដ មកពីក្រុមហ៊ុន STRABALA & Architecture
  • បណ្ឌិតSimon David Vancliffនាយកផ្នែកវិនិយោគនិងអភិវឌ្ឍន៍ មកពីក្រុមហ៊ុន ING Holdings
  • លោកCharles Amar អនុប្រធានគណៈកម្មការអចលនទ្រព្យនិងសំណង់នៃEuroChamនិងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនច្បាប់ Bun & Associates
  • លោក Ravarro Dario នាយកគ្រប់គ្រងផ្នែកបច្ចេកទេសអាស៊ីប៉ាស៊ីភិច មកពីក្រុមហ៊ុន KONE
  • ឯកឧត្តមបណ្ឌិត ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
  • Minh Nguyen Hongអគ្គនាយកផ្នែកវិស្វកម្ម មកពីក្រុមហ៊ុន Archetype ប្រទេសវៀតណាម
    នេះគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួម ក្នុងការស្វែងយល់ សួរសំណួរ និងពិភាក្សាទៅកាន់វាគ្មិនជំនាញដោយផ្ទាល់ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននិងសក្ដានុពលនាពេលអនាគតនៃអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះសូមចូលមើលគេហទំព័ររបស់ EuroCham

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]