សមាគមធនាគារ៖ គ្មានការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនឡើយ ក្នុងអំឡុងវិបត្តិកូវីដនេះ

សមាគមធនាគារនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ក្នុងអំឡុងវិបត្តិកូវីដនេះ មិនទាន់ការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនណាមួយឡើយ ទោះមានការយឺតយ៉ាវក្នុងការសងបំណុលក្ដី ប៉ុន្តែផ្ទុយទៅវិញគ្រប់ធនាគារបាន និងកំពុងជួយសម្រាលការលំបាករបស់អតិថិជនយ៉ាងសកម្ម ដើម្បីឆ្លងផុតវិបត្តិនេះបានទាំងអស់នេះ។

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ កក្កដា នេះថា ៖ «យើងមិនមានរបាយការណ៍ណាមួយលើការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងនឹងធ្វើយ៉ាងណា សម្រួលស្ថានការណ៍កុំឱ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកកូវីដ-១៩ រួចហើយ»។

លើសពីនេះ លោកបន្តថា ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញផងដែរ។

គួរបញ្ជាក់ថា ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៣ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]