សមាគមអ្នកសាងសង់កម្ពុជាគាំទ្រសៀវភៅណែនាំពីសុវត្ថិភាពសម្រាប់កម្មករសំណង់

ដើម្បីធានាសុវត្ថិភាពសម្រាប់កម្មករនិងគុណភាពសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) កំពុងធ្វើការលើសៀវភៅណែនាំពីសុវត្ថិភាពសម្រាប់កម្មករសំណង់។ អាជ្ញាធរគ្រោងនឹងបោះពុម្ពផ្សាយសៀវភៅនេះរាប់ពាន់ក្បាលសម្រាប់ចែកជូនដល់ក្រុមហ៊ុនពាក់ព័ន្ធនឹងការសាងសង់ទាំងអស់នៅទូទាំងប្រទេស។ សមាគមអ្នកសាងសង់កម្ពុជាដែលមានក្រុមហ៊ុនសំណង់ជាង ១០០ ជាសមាជិក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារកាណាឌីយ៉ាដើម្បីឧបត្ថម្ភដល់ការបោះពុម្ពសៀវភៅនេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបោះពុម្ពសៀវភៅនេះជាង ១០.០០០ក្បាល ដែលក្នុងនោះសៀវភៅចំនួន ៥.០០០ក្បាល នឹងត្រូវឧបត្ថម្ភដោយសមាគមអ្នកសាងសង់កម្ពុជា ហើយសៀវភៅចំនួន ៣.០០០ក្បាលទៀតនឹងឧបត្ថម្ភគាំទ្រដោយធនាគារកាណាឌីយ៉ាដែលជាម្ចាស់ក្រុមហ៊ុនសំណង់ឈានមុខគេគឺក្រុមហ៊ុន OCIC នេះបើតាមលោក ឈីវ បូរម្យ ប្រធានគ្រប់គ្រងរដ្ឋបាលនៃសមាគមអ្នកសាងសង់កម្ពុជាដែលបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅចុងខែកុម្ភៈ។

លោក បូរម្យ បានពន្យល់ថា “សៀវភៅទាំងនោះកំពុងត្រូវបានបោះពុម្ព ហើយនៅពេលរួចរាល់ សៀវភៅណែនាំពីសុវត្ថិភាពនេះនឹងត្រូវដាក់ជូនអាជ្ញាធរពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំមួយនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយបន្ទាប់មកឯកសារនឹងត្រូវចែកចាយដល់សាធារណជន ជាពិសេសអ្នកដែលកំពុងធ្វើការងារទាក់ទងនឹងការសាងសង់។”

គ្រោះថ្នាក់ភាគច្រើនអាចត្រូវបានបង្ការដោយការចាត់វិធានការសាមញ្ញ ឬការអនុវត្តនូវនីតិវិធីធ្វើការត្រឹមត្រូវ។ សៀវភៅនេះមានបំណងបញ្ជាក់ពីបញ្ហាសំខាន់ៗស្តីពីសុវត្ថិភាព និងសុខភាពដែលគួរត្រូវបានយកចិត្តទុកដាក់នៅការដ្ឋានសំណង់នានា សម្រាប់កម្មករអាចមើលយោងតាមដោយងាយស្រួល។

គោលការណ៍ណែនាំនៅក្នុងសៀវភៅណែនាំនេះបញ្ជាក់ថា ប្រសិនបើកម្មករធ្វើការដោយប្រុងប្រយ័ត្ន និងចាត់វិធានការសុវត្ថិភាពសមស្រប នោះនឹងមានករណីគ្រោះថ្នាក់ការងារតិចតួច ហើយការដ្ឋានសំណង់នឹងមានសុវត្ថិភាព និងជាកន្លែងសុវត្ថិភាពសម្រាប់ធ្វើការ។ និយោជិកគួរសហការជាមួយនិយោជក និងអ្នកផ្សេងទៀតដើម្បីគោរពតាមបទប្បញ្ញត្តិនិងគោលការណ៍ណែនាំពីសុវត្ថិភាព ហើយមិនគួរធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃឡើយ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ឯកឧត្តម ជា សុផារ៉ា បានជំរុញឲ្យតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យគោរពតាមបទប្បញ្ញត្តិបច្ចេកទេស និងច្បាប់នៅក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់មុនពេលចាប់ផ្តើមការងារសាងសង់។

ឯកឧត្តមបានមានប្រសាសន៍ថា “ក្រុមហ៊ុនសំណង់និងស្ថាបត្យកម្ម រួមទាំងក្រុមកម្មករសំណង់ត្រូវបានតម្រូវឲ្យចុះបញ្ជីអាជីវកម្មរបស់ខ្លួនស្របតាមច្បាប់ជាធរមាន”។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា “វាចាំបាច់ក្នុងការរៀបចំ និងថែទាំការដ្ឋានសំណង់ រួមទាំងអនាម័យផ្លូវសាធារណៈ ជាពិសេសការដឹកជញ្ជូនបេតុងនិងសម្ភារសំណង់ផ្សេងៗនៅលើផ្លូវសាធារណៈ។ ការដ្ឋានសំណង់ទាំងអស់ត្រូវតែបំពាក់នូវបរិក្ខារនិងឧបករណ៍ដើម្បីការពារសុវត្ថិភាព និងសុខភាពរបស់កម្មករ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]