សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) លើកទី ៤១

សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយរបស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) នៅទីក្រុង ធីមភូ ប្រទេសប៊ូតង់សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាពាក់កណ្តាលអាណត្តិ លើកទី ៤១ ។

ធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែកក្កដាឆ្នាំ ២០១៩ នៅឯរមណីយដ្ឋាន Terma Linca Resorts & Spa កិច្ចប្រជុំពិភាក្សាអំពីការតែងតាំងអ្នករាយការណ៍សម្រាប់អាណត្តិ ២០១៩-២០២០ ។ នេះរួមបញ្ចូលការពិភាក្សាលើបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងរដ្ឋធម្មនុញ្ញ / ច្បាប់ទាក់ទងនឹងទម្រង់អ្នករាយការណ៍ IFAWPCA អ្នកដាក់ពាក្យតែងតាំងអ្នករាយការណ៍ និងការទទួលយកសម្បថរបស់អ្នករាយការណ៍សម្រាប់អាណត្តិ ២០១៩ ដល់ ២០២០ ។

លោកបណ្ឌិត តាន់មុនីវណ្ណ តំណាងសមាគមអ្នកសាងសង់កម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមកិច្ចប្រជុំ និងអាចផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងឧស្សាហកម្មសំណង់ជាមួយសមាជិកដទៃទៀតនៃ IFAWPCA ។

ក្រៅពីការតែងតាំង អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាដែលកើតឡើងពីកិច្ចប្រជុំមុនដូចជាការចុះឈ្មោះ IFAWPCA ការស្នើលើការផ្តល់រង្វាន់ PCA ការស្នើសុំកម្មវិធី IFAWPCA និងកម្មសិទ្ធិគេហទំព័ររបស់ IFAWPCA ។

សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមជាសមាជិក IFAWAPCA នៅថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពាក់កណ្តាល IFAWPCA ។
IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចំនួន ២៣ ចង់វិនិយោគបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា

គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមា […]

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]