សម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ប្រកាស​ពី​គោល​បំណង​បើក​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុតជាមួយ​នឹង​កិច្ច​ការ​ជា​ច្រើន​បាន​វិវឌ្ឍន៍​រវាង​ប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការ​ជា​ច្រើន​ដែល​ជា​ផល​ប្រយោជន៍កម្ពុជា-វៀតណាម ។

សម្ដេចតេជោ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ដែលអាច​នឹង​បើកទៅជាច្រកអន្តរជាតិ នាពេលសមស្របខាងមុខថែមទៀតផង។

សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើបើកបាននៅតំបន់នេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​រីកចម្រើនយ៉ាងខ្លាំង” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]