សម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប

រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។

ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។

លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។

លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម)

បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]