សម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី​ពីរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។​

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយ ស្រីផ្លាស់ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។

ទីតាំងចាស់នៃសាលាស្រុកទាំងពីរ នេះ គឺស្ថិតនៅក្នុងតំបន់ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុង ភូមិរុនតាឯក, អីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់… សម្រាប់សាលាស្រុកអង្គរធំដែលស្ថិតនៅតំបន់១ដែរ ក៏ត្រូវលើទៅធ្វើនៅពាក់ស្នែងឯណោះ”។

សម្ដេចតេជោ បានបញ្ជារឱ្យត្រៀមដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។

- Video Advertisement -