សម្តេចតេជោ ជំរុញឱ្យអេមីរ៉ាតអារ៉ាប់រួម វិនិយោគលើការបូមប្រេងកាតនៅសមុទ្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនពីប្រទេសអេមីរ៉ាតអារ៉ាប់រួម មកវិនិយោគនៅលើវិស័យប្រេងកាត និងវិស័យកែច្នៃកសិផលផ្សេងទៀតនៅកម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្តានុពលនិងឱកាសវិនិយោគសម្រាប់ការវិនិយោគពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា។

សម្តេចតេជោ មានប្រសាសន៍ថា៖ ”យើងទាក់ទាញវិនិយោគអេមីរ៉ាតអារ៉ាប់រួម​ ឱ្យមកវិនិយោគលើវិស័យកែច្នៃកសិកម្ម មានស្រូវអង្ករ ស្វាយចន្ទី និងកៅស៊ូ ជាដើម ហើយក៏ឱ្យពិនិត្យលទ្ធភាពនៃការវិនិយោគ ដទៃទៀត រាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ ដែលខាងគេមានបទពិសោធន៍ខ្ពស់លើវិស័យនេះ”។​

សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកប្រទេសសឹង្ហបុរី បានប្រកាសក្ស័យធន លើការវិនិយោគបូមប្រេងកាតនៃតំបន់អប្សរា នៃសមុទ្រខ្មែរ។ បន្ទាប់ពីផ្អាកប្រតិបត្តិការបូមប្រេង រាជរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនវិនិយោគនានាពិចារណាវិនិយោគលើវិស័យប្រេងកាត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]